សូមអញ្ជើញចុះឈ្មោះ រត់ពាក់កណ្ដាលម៉ារ៉ាតុង

កឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មារធិការជាតិអូឡាំពិកកម្ពុជាបានអំពាវនាវដល់អត្តពលិក រត់ពាក់កណ្ដាលម៉ារ៉ាតុងនៅរាជធានីភ្នាពេញនាថ្ងៃទី១៨មិថុនាខាងមុខនេះសូមរួសរាន់មកចុះឈ្មោះនៅមុខព្រះបរម រាជវាំងចាប់ពីពេលនេះតទៅ។

ឯឧត្តមវ៉ាត់ ចំរើនអំពាវនាវបែបនេះនាព្រឹកថ្ងៃទី១១មិថុនានៅមុខព្រះបរមរាជវាំងតែម្ដង។ មកទល់ពេលនេះ មានជនបរទេសដែលបានចុះឈ្មោះចូលរួមរត់នោះមានចំនួនជាង៥០០នាក់ហើយដែលមកពីប្រទេសចំនួន៣១ ដែល ក្នុងនោះគេកត់សំគាល់ឃើញថាជនបរទេសភាគច្រើនមកពីអឺរុប។

សម្រាប់អ្នករត់ជនជាតិកម្ពុជាមានប្រមាណ ២.៩០០នាក់ហើយ។ គេជឿថាចំនួនអ្នករត់នឹងកើនដល់៥.០០០នាក់ជាមិនខាន ។ ការចុះឈ្មោះនេះនឹងបញ្ចប់នៅថ្ងៃទី១៥មិថុនាហើយនៅថ្ងៃទី១៦ និងទី១៧ នឹរៀបចំចែកសម្លៀកបំពាក់ និង លេខសម្រាប់ពាក់រត់។ ហេតុនេះអ្នកដែលចង់ចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះសូមអញ្ជើញចុះឈ្មោះឲ្យបានទាន់ពេល។ នេះជាឆ្នាំទី៧ហើយដេលព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើងដើម្បីងបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មសម្ដេចព្រះ មហាក្សត្រីនរោត្តមមិនីនាថព្រះវរមាតាជាតិខ្មែរ រត់ដើម្បីទីក្រុងស្អាត និង បៃតង រត់ដើម្បីសប្បុរសធម៌ ដើម្បីរក ថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និង រត់ដើម្បីភ្នំពេញជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ។

ឯកឧត្តមអគ្គលេខាធិការបានបង្ហាញពីមហិច្ឆតារធ្វើឲ្យព្រឹត្តិការណ៍ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអ្នតរជាតិនេះ កាលជាព្រឹត្តិការណ៍ម៉ារ៉ាតុងដែលតម្រូវឲ្យរត់ចម្ងាយ៤២,១៩៥គីឡូម៉ែត្រនាឆ្នាំក្រោយ ។រត់ម៉ារ៉ាតុងនឹងកាន់តែទាក់ ទាញអ្នករត់ល្បីៗលើពិភពលោកថែមទៀត ។អ្នករត់ខ្លាំងៗលើពិភពលោកគេចង់រត់ចម្ងាយ៤២គីឡូម៉ែត្រជាងរត់ ២១គីឡូម៉ែត្រ ។ គួរបញ្ជាក់ថាព្រឹត្តិការណ៍នេះក្រៅពីរត់២១គីឡូម៉ែត្រ គឺនៅមានរត់ចម្ងាយ១០គីឡូម៉ែត្រ និង រត់ចម្ងាយ ៣ គីឡូម៉ែត្រជាលក្ខណៈគ្រួសារទៀតផង ។

Previous AFC U23៖ កម្ពុជា​ឈ្នះ​ហ្វីលីពីន ១-០

Morodok Techo National Stadium is officially managed and operated by the National Sports Complex (NSC), under the Ministry of Education, Youth and Sport, Kingdom of Cambodia.

 

Ly Yongphat St, Sangkat Prek Tasaek, Khan Chrouy Changvar, Phnom Penh, Cambodia (មើលផែនទី)

ព័ត៌មាន និងបច្ចុប្បន្នភាពពហុកីឡដ្ឋាន

តាមដានព័ត៌មានកីឡា អត្ថបទ និងអត្ថប្រយោជន៍ពីពហុកីឡដ្ឋានជាតិ​។

តេលេក្រាម
TikTok
Official Page

© 2025 ពហុកីឡដ្ឋានជាតិ NATIONAL SPORTS COMPLEX.