fbpx

បើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក កីឡាបាញ់កាំភ្លើងកម្រិតបឋម

ភ្នំ

ពេញ៖ នាព្រឹកថ្ងៃទី១ ខែតុលាដោយប្រើប្រាស់គម្រោងថវិកាប្រចាំឆ្នាំរបស់ក្រសួងអប់រំយុវជន និង កីឡាសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកបឋមដែលមានសិក្ខាកាមចូលរួមចំនួន៣១នាក់ ក្នុងនោះមាន១០នាក់ជានារី ។តាមការគ្រោងទុកវគ្គនេះនឹងបញ្ចប់នៅថ្ងៃទី៦តុលា ។
លោកគុជ វណ្ណៈដែលជាអគ្គលេខាធិការរងរបស់សហព័ន្ធ បានឲ្យដឹងថា សិក្ខាកាមដែលចូលរួមរៀន វគ្គគ្រូបឋម នេះមានមកពី ក្លិបកងទ័ពពិសេសឆ័ត្រយោង ៩១១-អង្គភាពប្រឆាំងអំពើរភេរវកម្ម- ក្លិបអង្គភាពការពារទ័ពអាកាស និង ក្លិបPPSC ។
វគ្គនេះគឺជាវគ្គដំបូងមួយ ដែលឧទ្ទេសនាមដោយលោកគ្រូ ជនជាតិអាល្លឺម៉ង់ គឺលោកThomas Bavet ។ បើតាមការឲ្យដឹងនោះថាវគ្គនេះនឹងសិក្សាលម្អិតទៅលើទ្រឹស្ដី ដែល ស្វែងយល់អំពីច្បាប់ប្រកួត តួនាទីគ្រូបង្វឹក តួនាទីគ្រូមុន និង ក្រោយពេលប្រកួត ព្រមទាំងអនុវត្តន៍កាយវិការជាមួយកាំភ្លើងគ្មានគ្រាប់ ។
លោក ម៉ិល កាដូ អគ្គនាយករងកីឡា ដែលធ្វើជាអធិបតីនៅក្នុងពិធីប្រកាសបើកការវគ្គសិក្សានោះបានប្រាប់ទៅសិក្ខាកាមថាគ្រូបង្វឹករូបនេះមានប្រវត្តិ ជាមួយកីឡាបាញ់កាំភ្លើងនេះមិនតិចជាង៤០ឆ្នាំនោះទេ ។ លោកម៉ិល កាដូ ក៏បានអះអាងទៀតថារូបលោកផ្ទាល់ធ្លាប់ធ្វើការជាមួយ គ្រូជនជាតិអាល្លឺម៉ង់រូបនេះមិនតិចជាង២៥ឆ្នាំនោះទេ ។ លោកអគ្គនាយករងកីឡា បន្តថា កីឡាបាញ់កាំភ្លើងត្រូវតែមានវិន័យខ្ពស់កាំភ្លើងគឺងាយ រហ័ស និងលឿនហេតុនេះកីឡាករត្រូវតែប្រុងប្រយ័ត្ន ។ កាំភ្លើងទោះបីដាក់ចោលក៏ដោយក៏មិនត្រូវដើរពីមុខវាដែរ កាណុងកាំភ្លើងត្រូវតែបែរឆ្ពោះទៅផ្ទាំងស៊ីបមិនតម្រង់មករកមនុស្សនោះទេ ។ សូមបញ្ជាក់ថានៅក្នុងពិធីបើកវគ្គនោះក្រៅពី លោកម៉ិល កាដូ មានលោកចាង យុងហ្វេង ដែលជាអគ្គលេខាធិការ របស់សហព័ន្ធ និងលោកបឹង គឹមតោ ប្រធានស្ដីទីនាយកដ្ឋានអប់រំកាយ និង កីឡា ។Rosa
Previous លទ្ធផលប្រកួតកីឡាវាយសី ដណ្ដើមពានរង្វាន់ប្រធានសហព័ន្ធ

មហាវិថីឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (មើលផែនទី)

ព័ត៌មាន និងបច្ចុប្បន្នភាពពហុកីឡដ្ឋាន

ព័ត៌មាន អត្ថបទ និងអត្ថប្រយោជន៍ពីពហុកីឡដ្ឋាន ផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នកជារៀងរាល់ខែ។

Facebook
Telegram
YouTube

© 2024 ពហុកីឡដ្ឋានជាតិ NATIONAL SPORTS COMPLEX.