លទ្ធផលប្រកួតកីឡាវាយសី ដណ្ដើមពានរង្វាន់ប្រធានសហព័ន្ធ

ភ្នំ

ពេញ: ការប្រកួតកីឡាវាយសី ដណ្ដើមពានរង្វាន់ប្រធានសហព័ន្ធ លើកទី៤ ដែលចាប់ផ្ដើមពី ថ្ងៃទី២៩ មកនោះបានបញ្ចប់នៅថ្ងៃទី៣០កញ្ញា។ព្រឹត្តិការណ៍នេះមានក្លិប-សមាគមចំនួន១៥ ចូលរួមដែលក្នុងនោះមានអត្តពលឹក សរុបចំនួន ១២២នាក់ ដែលក្នុងនោះមាន២៤រូបជាកីឡាការិនី ។

វិញ្ញាសាដែលដាក់ឲ្យប្រកួត មានចំនួន៥ គឺវិញ្ញាសាវាយគូបុរស ដែលកើតពីឆ្នាំ១៩៦៨ឡើងទៅ ។ វិញ្ញាសាវាយគូបុរស ដែលកើតពីឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៧៨។ វិញ្ញាសាវាយគូនារីមិនគិតអាយុ។ វិញ្ញាសាវាយគូបុរស អាយុ១៨ឆ្នាំ ឡើងនិង វិញ្ញាសាវាយគូបុរសអាយុ១៧ឆ្នាំចុះ ។

នៅក្នុងការប្រកួតនេះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុដណ្ដើមបាន មេដាយមាសចំនួន ២គ្រឿងលើ វិញ្ញាសាវាយគូនារី មិនគិតអាយុដែលមានកីឡាការិនី កែវ ពេជ្រឆរស្មី និង កីឡាការិនី ឈួន ឆ័យរី ។ មេដាយមាសមួយគ្រឿងទៀតបានលើវិញ្ញាសាវាយគូបុរសអាយុ១៨ឆ្នាំឡើងដែលមានកីឡាករ សៀង គឹមហុង និង កីឡាករ ចេង ភារុំ ។សមាគមវាយសីខេត្តមណ្ឌលគីរីដណ្ដើមបានមេដាយមាស២គ្រឿង លើវិញ្ញាសាវាយគូបុរសកើតឆ្នាំ១៩៦៨ឡើងដែលមានកីឡាករ វង្ស ឡុងសមិទ្ធ និង កីឡាករ ហែម មានិត ។ មេដាយមាសមួយគ្រឿងទៀតបានលើវិញ្ញាសាវាយគូបុរសដែលកើតឆ្នាំ១៩៦៩ ដល់១៩៧៨ ដែលមានកីឡាករ ហ៊ីន ពិណ្ណារិទ្ធ និង គង់ស៊ីម៉ន ។សមាគមវាយសីខេត្តព្រះសីហនុក៏ដណ្ដើមបានមេដាយមាសមួយគ្រឿងដែរលើវិញ្ញាសាវាយគូបុរសអាយុ១៧ឆ្នាំចុះដែលមានកីឡាករ សុខ រីករាយ និង កីឡាករ ម៉ែន សារ័ត្ន ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន អគ្គលេខាធិការរង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ឯកឧត្តមឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានអញ្ជើញចូលរួមបំពាក់មេដាយដល់ជ័យលាភី ។លោកលី កុសលបានអះអាងថាលោកនឹងបង្កើតព្រឹត្តិការណ៍ប្រកួតឲ្យបានច្រើន ដើម្បីបង្កើនសមត្ថភាពកីឡាវាយសីរបស់កម្ពុជា ។
ពេលនេះការប្រកួតដណ្ដើមពានរង្វាន់ប្រធានសហប័ន្ធបានក្លាយជាការប្រកួតប្រចាំឆ្នាំដ៏ធំមួយរបស់សហព័ន្ធទៅហើយ ។Rosa

Previous ព្រឹត្តិការណ៍កីឡាតេក្វាន់ដូ

Morodok Techo National Stadium is officially managed and operated by the National Sports Complex (NSC), under the Ministry of Education, Youth and Sport, Kingdom of Cambodia.

 

Ly Yongphat St, Sangkat Prek Tasaek, Khan Chrouy Changvar, Phnom Penh, Cambodia (មើលផែនទី)

ព័ត៌មាន និងបច្ចុប្បន្នភាពពហុកីឡដ្ឋាន

តាមដានព័ត៌មានកីឡា អត្ថបទ និងអត្ថប្រយោជន៍ពីពហុកីឡដ្ឋានជាតិ​។

តេលេក្រាម
TikTok
Official Page

© 2025 ពហុកីឡដ្ឋានជាតិ NATIONAL SPORTS COMPLEX.