fbpx

បទសម្ភាស ឯកឧត្តម វ៉ាត់ ចំរើន

បទសម្ភាស ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អំពី ពហុកីឡដ្ឋានជាតិមរតកតេជោ

ហេតុអ្វីបានជាការកសាងពហុកីឡាដ្ឋានជាតិមរតកតេជោ មានសារៈសំខាន់សម្រាប់វិស័យកីឡាក្នុងប្រទេសកម្ពុជា?

ជាការពិតណាស់ថា ប្រសិនបើយើងមានបំណងចង់ធ្វើការអភិវឌ្ឍនោះហេដ្ឋារចនាសម្ព័ន្ធត្រូវតែជាបញ្ហាអាទិភាពចម្បងបំផុត។ សម្រាប់វិស័យកីឡា គេត្រូវការហេដ្ឋារចនាសម្ព័ន្ធពីរប្រភេទ គឺហេដ្ឋារចនាសម្ព័ន្ធកីឡាចម្រុះ និងគ្រឹះស្ថានកីឡាជាក់លាក់នានា។

ពហុកីឡាដ្ឋានជាតិមរតកតេជោ មានហេដ្ឋារចនាសម្ព័ន្ធទាំងពីរនេះដែលបាន បង្កើតឡើងដើម្បីបំពេញសេចក្តីត្រូវការ នៃការហ្វឹកហាត់យ៉ាងហ្មត់ចត់ក្នុងវិស័យកីឡារបស់យើង។

តើពហុកីឡាដ្ឋានជាតិមរតកតេជោ មានលក្ខណៈខុសពីពហុកីឡាដ្ឋាន និងគ្រឹះស្ថានកីឡាឯកជនដទៃផ្សេងទៀតក្នុងប្រទេសនេះដូចម្តេចខ្លះ?

នេះគឺជាគម្រោងសាងសង់ដ៏ធំមួយដែលមានគោលដៅផ្តល់ជូននូវពហុកីឡាដ្ឋានកីឡាដ្ឋានស្តង់ដារដែលពុំធ្លាប់មានក្នុងរយៈកាលជាងពីទសវត្សកន្លងមកនៅក្នុងប្រទេសកម្ពុជា។ តាមរយៈគម្រោងដ៏ធំនេះ ខ្ញុំចង់និយាយថា គម្រោងនេះព្យាយាមរួមបញ្ចូលនូវបរិក្ខារកីឡាលក្ខណៈស្តង់ដារ និរន្តរភាព និង ការរចនាឲ្យស្របទៅនឹងបរិស្ថានដើម្បីបង្កើនឲ្យមានផាសុខភាពនិងប្រសិទ្ធភាពក្នុងការហ្វឹកហាត់ឲ្យបានជាអតិបរមាសម្រាប់កីឡាករ-កីឡាការិនីដែលមកប្រកួតប្រជែង។

ពហុកីឡាដ្ឋានបែបនេះនឹងតម្រូវឲ្យមានមូលនិធិដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការថែទាំ។ តើពហុកីឡាដ្ឋាននេះរចនាឡើងដើម្បីបង្កើននូវ
និរន្តរភាពរបស់ខ្លួនជាអតិបរមា យ៉ាងដូចម្តេច?

ក្រៅពីការរចនាផ្នែកវិស្វកម្មនិងស្ថាបត្យកម្មទាំងឡាយដែលមានគោលដៅធ្វើឲ្យមានការចំណាយតិចតួចជាអប្បបរិមា ដោយប្រើប្រាស់កម្លាំងធម្មជាតិដូចជាខ្យល់ធម្មជាតិ និងពន្លឺព្រះអាទិត្យជាដើម។ គ្រឹះស្ថាននានានៅក្នុងពុហកីឡាដ្ឋាន នឹងប្រើប្រាស់សម្រាប់មុខងារពាណិជ្ជកម្មចម្រុះ ដើម្បីឲ្យពួកវាអាចមាននិរន្តរភាពដោយខ្លួនឯងបាន។ ឧទាហរណ៍ ពហុកីឡាដ្ឋាន ដែលគ្រោងចាប់ផ្តើមការសាងសង់
នៅឆ្នាំ២០១៧ នឹងមានលក្ខណៈជាសណ្ឋាគារ និងជាមជ្ឈមណ្ឌលលក់ទំនិញ ដែលចំណូលរបស់ខ្លួននឹងយកទៅប្រើប្រាស់ក្នុងការថែទាំពហុកីឡាដ្ឋាននេះដោយខ្លួនឯង។

តើអ្នករំពឹងទុកថាគម្រោងដ៏ធំនេះនឹងជះឥទ្ធិពលដូចម្តេចខ្លះចំពោះប្រទេសកម្ពុជានាពេលអនាគត?

ក្រៅអំពីគុណប្រយោជន៍ជាក់លាក់សម្រាប់ឧស្សាហកម្មកីឡានេះ ខ្ញុំជឿជាក់ថាវានឹងជះឥទ្ធិពលដោយផ្ទាល់ និងដោយប្រយោលផងដែរទៅដល់វិស័យដទៃផ្សេងទៀត។ ទីមួយ វានឹងប្រើប្រាស់ជាចំណុចគោលថ្នាក់ជាតិសម្រាប់ឆ្នាំខាងមុខ។ ទីពីរ ខ្ញុំជឿជាក់ថា វានឹងទាក់ទាញការវិនិយោគផ្នែកសេដ្ឋកិច្ច បន្ថែមទៀតនៅក្នុងប្រទេសនិងជាចុងក្រោយ វានឹងដើរតួនាទីជាកងចលករមួយសម្រាប់ជម្រុញការផ្លាស់ប្តូរសង្គម។

តាមរយៈការសង្កេតរបស់ខ្ញុំឃើញថា ព្រឹត្តិការណ៍កីឡានានា ជាពិសេសព្រឹត្តិការណ៍កីឡា ដូចជាកីឡាស៊ីហ្គេម នេះគឺអាចនឹងជម្រុញឲ្យមានសាមគ្គីភាពជាតិនិងការផ្លាស់ប្តូរទម្លាប់អាក្រក់ក្នុងសង្គមបាន។ អ្នកដឹងទេថា ប្រជាជនទីក្រុងវៀងច័ន្ទរៀនតុបតែងផ្ទះរបស់ពួកគេដោយប្រើពន្លឺភ្លើងនានា បន្ទាប់ពីបានរៀនធ្វើវាក្នុងអំឡុងពេលនៃ
ការទទួលរៀបចំកីឡាស៊ីហ្គេមឆ្នាំ២០០៩មក។ ខ្ញុំជឿជាក់ថាព្រឹត្តិការណ៍នេះ ព្រមទាំងព្រឹត្តិការណ៍កីឡាជាបន្តបន្ទាប់ទៀត នឹងនាំទៅរកការកែលម្អដែលមិនអាចនឹកស្មានដល់ទៅលើទម្លាប់មួយចំនួនក្នុងសង្គមរបស់យើងផងដែរ។

Previous បទសម្ភាស​​ ឯកឧត្តមបណ្ឌិត ថោង ខុន

មហាវិថីឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (មើលផែនទី)

ព័ត៌មាន និងបច្ចុប្បន្នភាពពហុកីឡដ្ឋាន

ព័ត៌មាន អត្ថបទ និងអត្ថប្រយោជន៍ពីពហុកីឡដ្ឋាន ផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នកជារៀងរាល់ខែ។

Facebook
Telegram
YouTube

© 2024 ពហុកីឡដ្ឋានជាតិ NATIONAL SPORTS COMPLEX.