fbpx

បទសម្ភាស​​ ឯកឧត្តមបណ្ឌិត ថោង ខុន

បទសម្ភាស​​ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា​អំពី ពហុកីឡដ្ឋានជាតិមរតកតេជោ។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី រដ្ឋាភិបាលបានខិតខំប្រឹងប្រែងពេញទំហឹងក្នុងការលើកកម្ពស់វិស័យកីឡា។ ការប្រារព្ធព្រឹត្តិការណ៍ប្រកួតកីឡាលំដាប់អន្តរជាតិទ្រង់ទ្រាយធំ ដូចជាកីឡាស៊ីហ្គេមនេះមានន័យថា ទំព័រប្រវត្តិសាស្ត្រ ថ្មីមួយទៀតនឹងត្រូវចារទុកដោយមានមនុស្សម្នាក្មេង
ចាស់ប្រុសស្ត្រី ថ្នាក់ដឹកនាំ និងស្ថាប័ននានាចូលរួមនៅក្នុងកម្មវិធីកីឡានេះ។ ខ្ញុំក៏ជឿជាក់ផងដែរថា កីឡានេះនឹងមានលទ្ធភាពនាំមកនូវការ
បង្កើនស្មារតីសាមគ្គីភាពជាតិ ហើយការផ្លាស់ប្តូរផ្នែកសង្គមផ្សេងទៀតជាច្រើនត្រូវរំពឹងទុកថានឹងកើតឡើងតាមរយៈព្រឹត្តិការណ៍កីឡានេះ។

ជាការពិតណាស់ថា រយៈពេលចុងក្រោយដែលកម្ពុជាប្រារព្ធព្រឹត្តិការណ៍កីឡាទ្រង់ទ្រាយធំមួយគឺនៅឆ្នាំ១៩៦៦។ ការប្រារព្ធព្រឹត្តិការណ៍នេះសារជាថ្មីនៅឆ្នាំ២០២៣ គឺជាឱកាសដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ និងជានិមិត្តរូបសម្រាប់ប្រទេសរបស់យើង។ ម្យ៉ាងវិញទៀត កីឡានិងពហុកីឡាដ្ឋាននឹងបម្រើដល់កិច្ចខិតខំប្រឹងប្រែង ស្វែងរកទីផ្សារឲ្យកម្ពុជាជាលក្ខណៈអន្តរជាតិក្នុងនាមជាប្រទេស“ស្អាត និងមានពណ៌បៃតង (Clean and Green )”។

ទោះបីជាមានការគាំទ្រ និងការលើកទឹកចិត្តយ៉ាងពេញទំហឹងពីនាយករដ្ឋមន្រ្តីយ៉ាងណាក៏ដោយបញ្ហាប្រឈមដែលបន្តកើតមាននោះគឺជាការស្វែងរកមូលនិធិឲ្យបានគ្រប់គ្រាន់។ ជាសំណាងល្អ នៅឆ្នាំ២០១៥ យើងបានសហការជាដៃគូជាមួយប្រទេសចិនដើម្បីកសាងពហុកីឡាដ្ឋានធំ និងល្បីឈ្មោះនេះឡើងដែលជាការចាប់ផ្តើមដំណាក់កាលទី២នៃការសាងសង់នេះ។ ក្រុមការងាររួមគ្នាមកពីប្រទេសចិននិងកម្ពុជាត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យមើលគម្រោងសាងសង់នេះ។

គួរកត់សម្គាល់ផងដែរថាពហុកីឡាដ្ឋាននេះមានកន្លែងអង្គុយរហូតដល់ប្រាំមួយម៉ឺនកន្លែងនឹងមានរូបរាងដូចដំបូលទូកដែលរំលឹក
ទៅដល់ការធ្វើដំណើរតាមផ្លូវដឹកជញ្ជូនប្រសូត្រកាលពី ៣០០០ ឆ្នាំមុន ពេលដែលប្រទេសទំាងពីរបានចងសម្ព័ន្ធភាពខាង ផ្នែកជំនួញ និងការអភិវឌ្ឈ។ ប្រការនេះនឹងប្រើប្រាស់ជានិមិត្តរូបស្ថិតស្ថេរយូរអង្វែងសម្រាប់ទំនាក់ទំនងដ៏រឹងមាំ និងមិនចេះសាបសូន្យរវាងប្រទេសកម្ពុជានិងប្រទេសចិន។

កីឡាករ កីឡាការិនីកម្ពុជាចំនួនប្រាំពីររយនាក់នឹងធ្វើការប្រកួតជាមួយកីឡាករ-កីឡាការិនី ៧០០០នាក់ផ្សេងទៀតមកពីគ្រប់ទិសទី នៃតំបន់អាស៊ីអាគ្នេយ៍។ បន្ថែមពីលើគ្រូបង្វឹក អាជ្ញាកណ្តាល និង មាន បុគ្គលិកចំនួន ៣,០០០ នាក់ផ្សេងទៀតចូលរួមផងដែរដូច្នេះយើងរំពឹង ទុកថានឹងទទួលស្វាគមន៍មនុស្សសរុបទាំងអស់ លើសពីមួយម៉ឺន នាក់។
ជាការពិតណាស់ ដើម្បីបង្កើតការប្រើប្រាស់ជាអតិប្បរមារបស់ខ្លួន ពហុកីឡាដ្ឋានត្រូវបានរចនាឡើងក្នុងគោលបំណងប្រើប្រាស់សម្រាប់ឱកាសដទៃទៀតផងដែរ។ បន្ទាប់ពីកីឡាស៊ីហ្គេមពហុកីឡាដ្ឋាននេះនឹងបើកទ្វារស្វាគមន៍សម្រាប់ព្រឹត្តិការណ៍កីឡានិងការហ្វឹកហាត់ផ្សេងទៀត។ ក្រៅពីនេះវានឹងត្រូវបានប្រើប្រាស់ផងដែរសម្រាប់គោលដៅទេសចរណ៍ វប្បធម៌ អប់រំ និងការកំសាន្តនានាតាមរយៈការប្រារព្ធពិធី ប្រគុំតន្ត្រី និងការតាំងពិព័រណ៍នានា។
Previous ក្រុមជម្រើសជាតិហែលទឹកកម្ពុជា

មហាវិថីឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (មើលផែនទី)

ព័ត៌មាន និងបច្ចុប្បន្នភាពពហុកីឡដ្ឋាន

តាមដានព័ត៌មានកីឡា អត្ថបទ និងអត្ថប្រយោជន៍ពីពហុកីឡដ្ឋាន។

បណ្ដាញសង្គម ពហុកីឡដ្ឋានជាតិ
បណ្ដាញសង្គម

© 2024 ពហុកីឡដ្ឋានជាតិ NATIONAL SPORTS COMPLEX.