នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលពហុកីឡដ្ឋានជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី១លើកទី៣ដើម្បីពិនិត្យនិងអនុម័តលើរបៀបវារះមួយចំនួន ដោយមានការចូលរូមពី ឯកឧត្តម អនុប្រធានក្រុមប្រឹក្សាភិបាល និងឯកឧត្តមសមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងមន្រ្តីបច្ចេកទេសពាក់ព័ន្ធមួយចំនួន។









