ពហុកីឡដ្ឋានជាតិ សូមជម្រាបជូនដំណឹង ដល់សារធារណជនឱ្យបានជ្រាបថា ពហុកីឡដ្ឋានជាតិ-មរតកតេជោ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា(មន្ត្រីគ្រប់គ្រងសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ) ចំនួន ១រូប មកបម្រើការងារពេញម៉ោង។
បេក្ខជនដែលត្រូវបានជ្រើសរើស នឹងទទួលបានប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងទៀតសមរម្យ ស្របតាមគោលការណ៍ របស់ពហុកីឡដ្ឋានជាតិ។
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមទំនាក់ទំនងតាមរយៈតេឡេក្រាម 096 261 5473 / 010 583 800 ដើម្បីយកឯកសារដាក់ពាក្យស្នើសុំចូលបម្រើការងារ។
ចាប់ផ្តើមទទួលពាក្យពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៧ ខែសីហាឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទី។
