បទសម្ភាស ឯកឧត្តម វ៉ាហេង ដាវុធ ប្រធានស្ថាបត្យករ អំពី ពហុកីឡដ្ឋានជាតិមរតកតេជោ
ខ្ញុំបានបង្កើតនូវគម្រោងជាច្រើនក្នុងរយៈពេលពីរទសវត្សកន្លងមកនេះ មានដូចជាសណ្ឋាគារ រោងចក្រ អាផាតមែន ការិយាល័យសាធារណៈ គេហដ្ឋាន ជាដើម។ល។ មានចំណុចមួយសម្រាប់ខ្ញុំក្នុងនាមជាស្ថាបត្យករម្នាក់ គឺថាខ្ញុំចូលចិត្តការពុះពារឧបសគ្គថ្មីៗ។ គ្មានអ្វីដែលត្រូវឆ្ងល់នោះទេ ដែលថាពហុកីឡាដ្ឋានមរតកតេជោ គឺជា
ឧបសគ្គដ៏ធំផុត ដែលស្ថាបត្យករត្រូវពុះពារ!
រយៈកាលចុងក្រោយដែលពហុកីឡាដ្ឋានមួយត្រូវបានសាងសង់ គឺ
កាលពីជាងហាសិបឆ្នាំមុន។ ដើម្បីបញ្ជាក់ថាពួកយើងធ្វើបច្ចុប្បន្នភាពស្តង់ដារទំនើបសម្រាប់កីឡា ៣៥ ប្រភេទនោះ យើងត្រូវចាប់ផ្តើមធ្វើវាពីចំណុចសូន្យ។ យើងត្រូវតែសិក្សាស្វែងយល់ពីប្រទេសជាមិត្តនានាក្នុងតំបន់អាស៊ាន៖ ថៃ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម និងភូមា។ ប៉ុន្តែ
ប្រការនេះមិនទាន់គ្រាន់នៅឡើយទេ យើងត្រូវបន្តដំណើររបស់ពួកយើងទៅកាន់ប្រទេសនៅទ្វីបអឺរុប ដូចជាអេស្ប៉ាញ បារាំង អ៊ីតាលី
ដើម្បីសិក្សាស្វែងយល់អំពីស្តង់ដាររបស់ពួកគេផងដែរ។
យើងសន្និដ្ឋានថា ពហុកីឡាដ្ឋាននេះនឹងក្លាយជាចំណុចសំខាន់នៃ
ប្រវត្តិសាស្ត្រសម្រាប់ប្រទេសរបស់យើង ដោយបានទាញយកគំនិតល្អៗចេញពីកេរ្តិ៍ដំណែលមរតករបស់យើង។ ក៏ប៉ុន្តែ ធាតុផ្សំទាំងនេះគប្បីរួមបញ្ចូលជាមួយនឹងបច្ចេកវិទ្យាសាស្រ្តនាពេលបច្ចុប្បន្ន ដើម្បីឲ្យយើងអាចមានសមត្ថភាពពេញលេញជាលក្ខណៈអន្តរជាតិ។
គម្រោងនីមួយៗតែងមានលក្ខណៈខុសប្លែកពីគ្នា៖ ប៉ុន្តែឆ្លើយទៅនឹងសំណួរនេះ ពហុកីឡាដ្ឋានកីឡាដ្ឋាន ជាតិមរតកតេជោគឺមានលក្ខណៈពិសេសខុសប្លែកពីគេ ដោយសារពហុកីឡាដ្ឋាននេះនឹងក្លាយជា
ចំណុចសំខាន់របស់ ប្រវត្តិសាស្ត្រ។ ការខិតខំប្រឹងប្រែងនេះនឹងធ្វើឡើងជាថ្មីនាពេលអនាគតដ៏ខ្លីខាងមុខ។ វាគឺជាឧបសគ្គថ្មីមួយសម្រាប់ក្រុមការងាររបស់ខ្ញុំ ហើយខ្ញុំអាចនិយាយ
បានថា វាគឺជាឧបសគ្គសម្រាប់ក្រុមការងារកម្ពុជាទាំងអស់ ចាប់តាំងពីពេលចុងក្រោយដែលមានគ្រោងការដ៏សំខាន់បែបនេះបានធ្វើឡើងកាលពីហាសិបឆ្នាំមុន។
ខ្ញុំមានអារម្មណ៍រំភើបរីករាយជាខ្លាំងអំពីគម្រោងនេះ ចាប់តាំងពីថ្ងៃទីមួយមកម្លេះ។ វាពិតជាគម្រោងដ៏ធំបំផុត ដែលខ្ញុំមិនដែលបានធ្វើពីមុនមក ហើយតាមរយៈគម្រោងនេះខ្ញុំទទួលបានបទពិសោធន៍ថ្មីៗ
ជាច្រើន។ ខ្ញុំមានមោទនភាពចំពោះកិច្ចសហការដ៏ស្អិតរមួតរវាងគណៈកម្មការជាតិអូឡាំពិកកម្ពុជា ក្រសួងទេសចរណ៍ ស្ថាបត្យករ វិស្វករ និងក្រុមអ្នកសាងសង់ ក្នុងការធ្វើឲ្យចក្ខុវិស័យនេះក្លាយជាការពិត។ ខ្ញុំក៏សង្ឃឹមផងដែរថា ដោយមានការធ្វើផែនការយ៉ាងប្រុងប្រយ័ត្ន និងការថែរក្សាមនសិការរបស់យើងទាំងអស់គ្នា ពហុកីឡាដ្ឋាននេះនឹងតំណាងឲ្យនិមិត្តរូបវប្បធម៌ពីតីតកាល និងជានិត្តរូបនៃស្នាដៃនាសម័យទំនើបសម្រាប់ទសវត្សដែលនឹងឈានចូលមកដល់នាពេលខាងមុខ។