កី
ឡាករឈិនឡូនកម្ពុជាចំនួន៨រូប និងគ្រូបង្វឹកចំនួន២រូបបានចេញដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ហើយកាលពីថ្ងៃទី៩មិថុនាដើម្បីហ្វឹកហាត់រយៈពេល២ខែនៅទីនោះ ។ ឯកឧត្តមអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡានៃក្រសួងអប់រំយុវជននិងកីឡាបានជួបសំណេះសំណាលជាមួយប្រតិ ភូ កីឡាឈិនឡូននាល្ងាចថ្ងៃទី៨មិថុនាព្រមទាំងផ្ដល់ប្រាក់ខែហ្វឹកហាត់ ១ខែមុនដល់កីឡាករ និង គ្រូបង្វឹក ។
លោកតូច សុភៈអគ្គលេខាធិការសហព័ន្ធកីឡាសីប៉ាក់តាក្រ និង ឈិនឡូនកម្ពុជាបានឲ្យដឹងថាការចេញទៅ ហាត់នេះគឺភាគីមីយ៉ាន់ម៉ាគេធានារ៉ាប់រងលើការហូបចុក និង ស្នាក់នៅឯក្រសួងអប់រំយុវជន និង កីឡាជាអ្នកចេញ សំបុត្រយន្ដហោះដល់កីឡាករនិងគ្រូបង្វឹកទាំង១០រូបនេះ ។
ឈិនឡូនជាប្រភេទកីឡាដែលកម្ពុជាមានសក្ដានុពលខ្លាំងព្រោះកាលពី SEA Games ទី២៨ កម្ពុជាដណ្ដើម បានមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ។លោកអគ្គលេខាធិការបានឲ្យដឹងទៀតថាឈិនឡូនមានប្រ ភពមកពីប្រទេសមីយ៉ានម៉ាដូច្នេះការចេញទៅហ្វឹកហាត់ដល់ប្រទេសដើមគេបែបនេះគឺយើងអាចនឹងដឹងពីកលល្បិច នៃការលេងកាន់តែច្រើន ។ លោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន និង កីឡាបានឲ្យដឹងដែរថាការហ្វឹកហាត់មួយខែដំបូងធ្វើ នៅទីក្រុងណៃពីដរ ហើយខែទី២នឹងមានការផ្លាស់កន្លែងហ្វឹកហាត់ ។
ការហ្វាកហាត់ចាប់ផ្ដើមពីថ្ងៃទី១០មិថុនាហើយ ត្រឡប់មកវិញនៅថ្ងៃទី១០សីហាបន្ទាប់មកថ្ងៃទី១៤សីហាកីឡាករឈីនឡូននឹងចេញចូលរួម SEA Games ទី២៩នៅ ប្រទេសម៉ាឡេស៊ីតែម្ដង ។ ឯកឧត្តមអ៊ុក សិទ្ធិជាតិមានប្រសាសន៍ថាចំណាត់ថ្នាក់របស់កម្ពុជាក្នុង SEA Games គឺលេខ ៩តែកាលពីឆ្នាំ ២០១៥ SEA Games លើកទី២៨នៅសឹង្ហបូរីកម្ពុជាឡើងមកចំណាត់ថ្នាក់លេខ៨គឺនៅពីលើប្រទេសឡាវដោយសារ តែឈិនឡូនដណ្ដើមបានមេដាយមាស ។លោកមានជំនឿចិត្តថា SEA Games ទី២៩នេះឈីនឡូននៅតែរកបានមេ ដាយមាសដដែល ។ ឯកឧត្តមបានសំណូមពរឲ្យកីឡាករទាំងអស់ត្រូវខិតខំហ្វឹកហាត់ដើម្បីរក្សាតំណែងជាម្ចាស់មេដាយមាសឲ្យ បាននៅឆ្នាំ២០១៧នេះទៀត ។