បទបញ្ជាបច្ចេកទេសកីឡា (កីឡាទ្រីយ៉ាត្លុង)

៣. កីឡាទ្រីយ៉ាត្លុង

៣.១     វិញ្ញាសា

  • ទ្រីយ៉ាត្លុងបុរស (Triathlon) រួមមាន៖ ហែលទឹក៧៥០ម៉ែត្រ ជិះកង់២០គ.ម និងរត់០៥គ.ម
  • ទ្រីយ៉ាត្លុងនារី (Triathlon) រួមមាន៖ ហែលទឹក៧៥០ម៉ែត្រ ជិះកង់២០គ.ម និងរត់០៥គ.ម
  • ឌូអាត្លុងបុរស (Duathlon) រួមមាន៖ រត់០៥គ.ម ជិះកង់២០គ.ម និងរត់០២,៥០គ.ម
  • ឌូអាត្លុងនារី (Duathlon) រួមមាន៖ រត់០៥គ.ម ជិះកង់២០គ.ម និងរត់០២,៥០គ.ម
  • អាគ័តត្លុងបុរស (Aquathlon) រួមមាន៖ ហែលទឹក៣៥០ម៉ែត្រ និងរត់០២,៥០គ.ម
  • អាគ័តត្លុងនារី (Aquathlon) រួមមាន៖ ហែលទឹក៣៥០ម៉ែត្រ និងរត់០២,៥០គ.ម

៣.២    បទបញ្ជានៃការប្រកួត

៣.២.១ ទម្រង់នៃការប្រកួត

  • ទ្រីយ៉ាត្លុងបុរស នារី (Triathlon)៖ តម្រូវឲ្យអត្តពលិកហែលទឹកចម្ងាយ៧៥០ម៉ែត្រ បន្ទាប់មកជិះកង់ចម្ងាយ២០គ.ម និងរត់ចម្ងាយ០៥គ.ម បន្តដោយគ្មានការបំបែកការប្រកួត ចំពោះ អត្តពលិកដែលបានបញ្ចប់តំណាក់កាលទាំងបី និងបានឆ្លងកាត់បន្ទាត់បញ្ចប់​មុនគេ ទើបអាចកំណត់ជាអ្នកឈ្នះវិញ្ញាសាកីឡានេះ។
  • ឌូអាត្លុងបុរស នារី (Duathlon)៖ តម្រូវឲ្យអត្តពលិករត់ចម្ងាយ៥គ.ម ជិះកង់ចម្ងាយ២០គ.ម និងរត់ចម្ងាយ០២,៥០គ.ម បន្តដោយគ្មានការបំបែកការប្រកួត ចំពោះអត្តពលិកដែលបានបញ្ចប់តំណាក់កាលទាំងបី និងបានឆ្លងកាត់បន្ទាត់បញ្ចប់​មុនគេ គឺជាអ្នកឈ្នះវិញ្ញាសាកីឡានេះ។
  • អាគ័តត្លុងបុរស នារី (Aquathlon)៖ តម្រូវឲ្យអត្តពលិកហែលទឹកចម្ងាយ៣៥០ម៉ែត្រ និងរត់ចម្ងាយ០២,៥០គ.ម បន្តដោយគ្មានការបំបែកការប្រកួត ចំពោះអត្តពលិកដែលបានបញ្ចប់តំណាក់កាលទាំងពីរ និងបានឆ្លងកាត់បន្ទាត់បញ្ចប់​មុនគេ ទើបអាចកំណត់ជាអ្នកឈ្នះវិញ្ញាសាកីឡានេះ។

៣.២.២ ច្បាប់ដកហូតសិទ្ធិប្រកួត

ប្រសិនបើអត្តពលិកណាមួយមិនគោរពតាមបទបញ្ជារបស់ ឆ្នាំ២០២១នោះទេ អត្តពលិកនោះ នឹងត្រូវព្រមានដោយផ្ទាល់មាត់ ដោយពិន័យជាពេលវេលា ឬដកសិទ្ធិប្រកួត។

៣.២.៣ សម្ភារៈកីឡា និងសំលៀកបំពាក់

គ្រប់សម្ភារៈកីឡារាប់បញ្ចូលទាំងកង់ មួកសុវត្ថិភាព និងមួកហែលទឹក ដែលប្រើប្រាស់ដោយអត្តពលិក ក្នុងការប្រកួតត្រូវគោរពតាមធម្មនុញ្ញ និងក្រមសីលធម៏និងបទបញ្ជារបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា និងបទបញ្ញត្តិរួម។

៣.២.៤ មន្រ្តីបច្ចេកទេស និងចៅក្រម

មន្រ្តីបច្ចេកទេសជាតិ៖ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា នឹងតែងតាំងមន្រ្តីបច្ចេកទេសថ្នាក់ជាតិមួយចំនួន ដែលត្រូវបានអនុម័ត ដោយគណៈកម្មការបច្ចេកទេសសហព័ន្ធ។

៣.២.៥ ការបិទផ្លូវតវ៉ា

ប្រធានគណៈកម្មកាធិការបច្ចេកទេសរបស់សហព័ន្ធ មានសិទ្ធ និងសម្រេចរាល់ការតវ៉ាផ្សេងៗជាចុងក្រោយ និងបិទផ្លូវតវ៉ា។

 

Morodok Techo National Stadium is officially managed and operated by the National Sports Complex (NSC), under the Ministry of Education, Youth and Sport, Kingdom of Cambodia.

 

Ly Yongphat St, Sangkat Prek Tasaek, Khan Chrouy Changvar, Phnom Penh, Cambodia (មើលផែនទី)

ព័ត៌មាន និងបច្ចុប្បន្នភាពពហុកីឡដ្ឋាន

តាមដានព័ត៌មានកីឡា អត្ថបទ និងអត្ថប្រយោជន៍ពីពហុកីឡដ្ឋានជាតិ​។

តេលេក្រាម
TikTok
Official Page

© 2025 ពហុកីឡដ្ឋានជាតិ NATIONAL SPORTS COMPLEX.