បទបញ្ជាបច្ចេកទេសកីឡា (កីឡាតេក្វាន់ដូ)

 

២.    កីឡាតេក្វាន់ដូ

២.១    បទបញ្ជាបច្ចេកទេស

២.១.១  បទដ្ឋានបច្ចេកទេស

  • បទបញ្ជាទូទៅ នៃការប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨
  • បទបញ្ជាបច្ចេកទេសកីឡាតេក្វាន់ដូចុងក្រោយ ដែលប្រកាសឱ្យប្រើប្រាស់ដោយសហព័ន្ធកីឡាតេក្វាន់ដូពិភពលោក។

២.១.២ វិញ្ញាសាប្រកួត

  • វិញ្ញាសាប្រយុទ្ធ (បុរស នារី)
  • បុរស មាន០៥ប្រភេទទម្ងន់៖
  • ទម្ងន់ក្រោម៥៤គ.ក្រ
  • ៥៤-៥៨គ.ក្រ
  • ៥៨-៦៣គ.ក្រ
  • ៦៣-៦៨គ.ក្រ
  • ៦៨គ.ក្រឡើង
  • នារី មាន០៥ប្រភេទទម្ងន់៖
  • ទម្ងន់ក្រោម៤៦គ.ក្រ
  • ៤៦-៤៩គ.ក្រ
  • ៤៩-៥៣គ.ក្រ
  • ៥៣-៥៧គ.ក្រ
  • ៥៧គ.ក្រឡើង
  • វិញ្ញាសាមេគុន មានចំនួន ០៧វិញ្ញាសា
  • មេគុនឯកត្តជនកុមារា (អាយុ ១២-១៤ឆ្នាំ)
  • មេគុនឯកត្តជនកុមារី (អាយុ ១២-១៤ឆ្នាំ)
  • មេគុនឯកត្តជនបុរស (អាយុ ១៥-១៧ឆ្នាំ)
  • មេគុនឯកត្តជននារី (អាយុ ១៥-១៧ឆ្នាំ)
  • មេគុនឯកត្តជនបុរស (អាយុ ១៨ឆ្នាំឡើង)
  • មេគុនឯកត្តជននារី (អាយុ ១៨ឆ្នាំឡើង)
  • មេគុនគូ បុរស-នារី (អាយុ ១៨ឆ្នាំឡើង)

២.១.៣ ក្លឹបមានសិទ្ធិចូលរួម

  • វិញ្ញាសាឯកត្តជន (បុរស នារី) ក្លឹបនីមួយៗ មានសិទ្ធិបញ្ជូនកីឡាករ កីឡាការិនី ចូលរួមយ៉ាងច្រើនបំផុត ០១នាក់ ក្នុងមួយវិញ្ញាសា
  • វិញ្ញាសាគូ (បុរស នារី) ក្លឹបនីមួយៗ មានសិទ្ធិបញ្ជូនកីឡាករ កីឡាការិនីចូលរូមច្រើនបំផុត ០១គូ
  • កីឡាករ កីឡាការិនីដែលអនុញ្ញាតអោយចូលរួមការប្រកួត ត្រូវបានកំនត់អាយុដូចខាងក្រោម៖
  • វិញ្ញាសាមេគុន ត្រូវមានអាយុយ៉ាងតិច ១២ឆ្នាំ
  • វិញ្ញាសាប្រយុទ្ធ ត្រូវមានអាយុយ៉ាងតិច ១៧ឆ្នាំ
  • ប្រតិភូដឹកនាំ គ្រូបង្វឹក និង កីឡាករ កីឡាការិនីចូលរួមប្រកួត ត្រូវមិនលើសពី ០៦នាក់។

២.២    បទបញ្ជានៃការប្រកួត

២.២.១   វិញ្ញាសាប្រយុទ្ធឯកត្តជន

ថេរវេលានៃការប្រកួត

  • ការប្រកួតមាន៣ទឹក ក្នុង១ទឹកៗមាន​ ០១នាទី៣០វិនាទី ក្នុងករណីពិន្ទុស្មើគ្នា ត្រូវថែមមួយទឹក (០១នាទី)

ការផ្តល់ពិន្ទុ

  • ប្រើជើងទាត់ខ្លួន ទទួលបាន០២ពិន្ទុ នឹងទទួលបាន០៤ពិន្ទុបើប្រើបច្ចេកទេសខ្ពស់
  • ប្រើដៃក្តាប់ដាល់ខ្លួន ទទួលបាន០១ពិន្ទុ
  • ប្រើជើងទាត់ក្បាល ទទួលបាន៣ពិន្ទុ នឹងទទួលបាន០៥ពិន្ទុបើប្រើបច្ចេកទេសខ្ពស់

ការពិន័យ

  • ខាំចុម (ដក០១ពិន្ទុ) មាន​៖ ដួល រុញ អោប ទាត់ វ៉ៃមុខដោយអចេតនា ទាត់ផ្នែកក្រោមចង្កេះ ចេញក្រៅទីលាន មិនស្តាប់អាជ្ញាកណ្តាល ធ្វើសញ្ញាខ្លួនឯង អាកប្បកិរិយាមិនគប្បី ទាត់ពង វ៉ៃមុខដោយចេតនា វ៉ៃថែមពេលគូប្រកួតដួល រត់បែរខ្នង
  • ខាំចុម ១០ដង ត្រូវកំនត់អោយចាញ់ដោយស្វ័យប្រត្តិ
  • ក្នុងវគ្គជម្រុះ ឈ្នះពិន្ទុដាច់២០ពិន្ទុ ក្រោយចប់ទឹកទីពីរ គឺសម្រេចឲ្យឈ្នះដោយស្វ័យប្រត្តិ
  • ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ឈ្នះពិន្ទុដាច់២០ពិន្ទុគឺបន្តការប្រកួតធម្មតា

២.២.២ វិញ្ញាសាផ្នែកមេគុន៖

  • ក្នុង០១វិញ្ញាសា ត្រូវប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬផ្តាច់ព្រ័ត្រ ក្នុងករណីក្នុង០១វិញ្ញាសាមានសមាជិកក្រោម ០៩នាក់ ឬ០៩គូ ឬ០៩ក្រុម
  • ក្នុង០១វិញ្ញាសាត្រូវប្រកួតជម្រុះម្តង០២នាក់ ឬ០២គូ ឬ០២ក្រុម ក្នុងការណីក្នុងមួយវិញ្ញាសាមានសមាជិកលើស ០៩នាក់ ឬ០៩គូ ឬ០៩ក្រុម

ការផ្តល់ពិន្ទុ

  • ពិន្ទុសរុប ១០ពិន្ទុ

ការពិន័យ

  • ខុសម្តងដក ០,១ពិន្ទុ ឬ ០,៣ពិន្ទុ

ការព្រមានកាតលឿង

  • ចំពោះគ្រូបង្វឹក កីឡាករ និងកីឡាការិនី ដែលបង្ហាញអាកប្បកិរិយាមិនសមរម្យទៅលើអាជ្ញាកណ្តាល ឬធ្វើឲ្យរាំងស្ទះដំណើរការ ក្នុងកំឡុងពេលប្រកួត នឹងទទួលបានកាតលឿងពីអាជ្ញាកណ្តាល នឹងត្រូវចាញ់ដោយស្វ័យប្រវត្តិ
  • គ្រូបង្វឹក កីឡាករ និងកីឡាការិនី ដែលទទួលបានកាតលឿង អាចបញ្ឈប់មិនឱ្យចួលរួមការប្រកួតចាប់ពី ០៦ខែ ទៅ០១ឆ្នាំ មួយរដូវកាលនៃព្រឹត្តិការណ៍ប្រកួតនានា

២.៣    ការតវ៉ា

រាល់ការតវ៉ាផ្សេងៗ ត្រូវសរសេរជាលាយលក្ខណ៍អក្សរ ដោយមានចុះហត្ថលេខារបស់អ្នកចាត់ការក្រុម ឬគ្រូបង្វឹក និងភ្ជាប់មកជាមួយនូវទឹកប្រាក់ ១០០.០០០រៀល (ដប់ម៉ឺនរៀល)​ សម្រាប់សិទ្ធតវ៉ា រួចបញ្ជូនមកគណៈកម្មការរៀបចំការប្រកួតកីឡាតេក្វាន់ដូ មិនឱ្យលើសពី ៣០នាទីក្រោយពីមានបញ្ហាកើតឡើង។ គណៈកម្មការរៀបចំការប្រកួត ត្រូវធ្វើការឆ្លើយតបវិញ ក្នុងរយៈពេលមិនអោយលើសពី ៦០នាទីបន្ទាប់ពីទទួលបានលិខិតតវ៉ា ។

២.៤    បញ្ហាផ្សេងៗ

  • រាល់បញ្ហាទាំងឡាយណា ដែលពុំមានចែងក្នុងបទបញ្ជាទូទៅ និងបទបញ្ញាប្រកួតកីឡាតេក្វាន់ដូ គឺត្រូវអនុវត្តទៅតាមបទបញ្ជាបច្ចេកទេសរបស់សហព័ន្ធកីឡាតេក្វាន់ដូអន្តរជាតិចុងក្រោយបំផុត។
  • គណៈកម្មការរៀបចំការប្រកួត រក្សាសិទ្ធិក្នុងការកែប្រែបទបញ្ជាផ្សេងៗក្នុងករណីចាំបាច់។

មហាវិថីឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (មើលផែនទី)

ព័ត៌មាន និងបច្ចុប្បន្នភាពពហុកីឡដ្ឋាន

តាមដានព័ត៌មានកីឡា អត្ថបទ និងអត្ថប្រយោជន៍ពីពហុកីឡដ្ឋាន។

បណ្ដាញសង្គម ពហុកីឡដ្ឋានជាតិ
បណ្ដាញសង្គម

© 2024 ពហុកីឡដ្ឋានជាតិ NATIONAL SPORTS COMPLEX.