១. កីឡាគុនល្បុក្កតោ
១.១ ទីលានប្រកួត
| · ទីលានប្រកួតប្រយុទ្ធមានទំហំ ១២ម៉ែត្រ គុណ ១២ម៉ែត្រ |
| · ទីលានប្រកួតសម្តែងមានទំហំ ១២ម៉ែត្រ គុណ ១២ម៉ែត្រ |
| · គ្រប់ទីលានប្រកួត ផ្ទៃបច្ចេកទេសត្រូវមានកម្រាលកៅស៊ូ |
| · ភ្ជាប់មកជាមួយនូវ រូបភាពគំរូទីលានក្នុងតារាងឧបសម្ព័ន្ធ។ |
១.២ ឯកសណ្ឋានប្រកួត និង សម្ភារៈបច្ចេកទេសប្រកួត
- ក្បិន (ខៀវ ឬ ក្រហម)
- ក្រម៉ា (សម្រាប់ចងក្បាល និងចងចង្កេះ)
- ប្រថាប់ដៃ (ឆ្វេង ស្តាំ)
- ខ្សែអំបោះឆៅរុំដៃ (ឆ្វេង ស្តាំ)
- ហ្គង់ចេញម្រាមដៃ (ឆ្វេង ស្តាំ)
- មួកការពារក្បាល
- អាវការពារ
- ប្រដាប់ការពារកែងដៃ (ឆ្វេង ស្តាំ)
- ប្រដាប់ការពារជើង (ឆ្វេង ស្តាំ)
១.៣ វិញ្ញាសារប្រយុទ្ធ និង ថេរវេលាប្រកួត
| ការប្រកួតមានចំនួន ០២ទឹក ក្នុងមួយទឹក ០២នាទី សម្រាក៣០វិនាទីចន្លោះទឹក
កីឡាករមាន ០៥ប្រភេទទម្ងន់គឺ
កីឡាការនីមាន ៤ប្រភេទទម្ងន់គឺ
|
១.៤ វិញ្ញាសារសម្តែង
- ឯកត្តជនបុរស ទ្វារមេគុនដៃ ទ្វារមេគុនព្រលឹងល្បុក្កតោ ទ្វារមេគុនអាវុធគ្មានមុខ ទ្វារមេគុនអាវុធមានមុខ
- ក្រុមបុរស ទ្វារមេគុនដៃ (០៣នាក់) សមប្រយុទ្ធ (០១ ទល់ ០១)
- ឯកត្តជននារី ទ្វារមេគុនដៃ ទ្វារមេគុនព្រលឹងល្បុក្កតោ ទ្វារមេគុនអាវុធគ្មានមុខ ទ្វារមេគុនអាវុធមានមុខ
- ក្រុមនារី ទ្វារមេគុនដៃ (០៣នាក់)
- ក្រុមចម្រុះ សមប្រយុទ្ធ (នារី ០១នាក់ និង បុរស០១នាក់)
១.៥ លក្ខខណ្ឌអនុញ្ញាត
- កីឡាករ កីឡាការិនីគុនល្បុក្កតោជាសមាជិក មានសិទ្ធចូលរួមគ្រប់កម្រិតថ្នាក់ជាតិ និង អន្តរជាតិ ។
- កីឡាករ កីឡាការិនីក្រុមអាយុពេញវ័យ ចាប់ពី ១៨ឆ្នាំ ដល់៤៥ឆ្នាំ យុវវ័យចាប់ពី ១៧ឆ្នាំ ដល់១៨ឆ្នាំ វ័យជំទង់ចាប់ពី១៥ឆ្នាំ ដល់១៦ឆ្នាំ និងវ័យកុមារចាប់ពី ១២ឆ្នាំ ដល់១៤ឆ្នាំ អាចចូលរួមប្រកួតតាមកម្រិតវ័យ និងកម្រិតបច្ចេកទេស ។
- កីឡាករ កីឡាការិនីម្នាក់ មានសិទ្ធិអាចចូលរួមប្រកួតវិញ្ញាសាប្រកួតតែមួយប្រភេទទម្ងន់ និងវិញ្ញាសាសម្តែងតែមួយប្រភេទសម្តែង តែប៉ុណ្ណោះ ។
១.៦ លក្ខខណ្ឌមិនអនុញ្ញាត
- កីឡាករ កីឡាការិនី ខុសវ័យ ខុសកម្រិតអាយុ
- កីឡាករ កីឡាការិនី មានលក្ខណៈសុខភាពមិនអនុគ្រោះ
- កីឡាករ កីឡាការិនី បាត់ស្មារតីកីឡា
- កីឡាករ កីឡាការិនី រំលោភបទបញ្ញាការប្រកួត និង ក្រមសីលធម៏កីឡា ។
