fbpx

បទបញ្ជាបច្ចេកទេសកីឡា (ប្រដាល់គុនខ្មែរ)

 

៥. ការប្រកួតប្រដាល់គុនខ្មែរ

៥.១     បទបញ្ជាបច្ចេកទេស

ប្រភេទទម្ងន់ក្នុងការប្រកួត

  • កីឡាករ មាន ០៩ប្រភេទទម្ងន់៖
  • ៤៥គ.ក្រ
  • ៤៨គ.ក្រ
  • ៥១គ.ក្រ
  • ៥៤គ.ក្រ
  • ៥៧គ.ក្រ
  • ៦០គ.ក្រ
  • ៦៣,៥គ.ក្រ
  • ៦៧គ.ក្រ
  • ៧១គ.ក្រ
  • កីឡាការិនីមាន ០៥ប្រភេទទម្ងន់
  • ៤៨គ.ក្រ
  • ៥១គ.ក្រ
  • ៥៤គ.ក្រ
  • ៥៧គ.ក្រ
  • ៦០គ.ក្រ

៥.២    សិទ្ធិចូលរួមប្រកួត

  • សមាគមក្រសួងរាជធានីខេត្តនីមួយមានសិទ្ធិបញ្ជូនកីឡាករកីឡាការិនីចូលរួមក្នុងមួយប្រភេទទម្ងន់ តែមួយនាក់ប៉ុណ្ណោះ។​
  • កីឡាករកីឡាការិនីដែលចូលរួមប្រកួត ត្រូវមានអាយុយ៉ាងតិច១៧ឆ្នាំ​​​​​​​​​​​​​​​​​​​​ និងច្រើនបំផុត៣៥ឆ្នាំ។
  • ប្រតិភូដឹកនាំចំនួន ០១រូប គ្រូបង្វឹកអស់ចំនួន ០២រូប សរុបមានចំនួន ០២រូប។
  • កីឡាករកីឡាការិនី ត្រូវមានអត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើតសញ្ជាតិខ្មែរ សៀវភៅកំណត់ត្រាប្រកួត ដែលចេញអោយប្រើប្រាស់ដោយសហព័ន្ធកីឡាប្រដាល់គុណខ្មែរ និងបានចាក់វ៉ាក់សាំង។
  • កីឡាករកីឡាការិនីដែលចូលរួមប្រកួត ត្រូវតែជាកីឡាករកីឡាការិនីឆ្នើមប្រចាំសមាគម ក្រសួង រាជធានី ខេត្ត។
  • ចំពោះកីឡាករកីឡាការិនីឆ្នើមប្រចាំសមាគម ដែលពុំបានចូលរួមប្រកួត ក្នុងកម្មវិធីនេះ ដោយគ្មានហេតុផលច្បាស់លាស់នោះត្រូវផ្អាកមិនឱ្យចូលរួមប្រកួតនៅក្នុងកម្មវិធីផ្សេងៗទៀតដែលរៀបចំដោយសហព័ន្ធកីឡាប្រាសាទខ្មែររយៈពេល ០២ឆ្នាំ។

៥.៣     សម្ភារៈប្រើប្រាស់ក្នុងការប្រកួត

  • ការថ្លឹងទម្ងន់របស់កីឡាករកីឡាការនី ត្រូវប្រើប្រាស់ជញ្ជីងថ្លឹង របស់គណៈកម្មការរៀបចំការប្រកួត។ ខោខ្លីពណ៌ក្រហម ឬខៀវ ប្រដាប់ការពារភេទ កៅស៊ូការពារធ្មេញ កាត់ក្រចកជើងឱ្យខ្លី ហើយត្រូវប្រើប្រាស់សង្វៀនដែលគណៈកម្មការបានកំណត់។

៥.៤     ការថ្វាយបង្គំគ្រូ

  • ការថ្វាយបង្គំគ្រូមុនពេលប្រកួត កីឡាករកីឡាការិនីប្រដាល់ក្បាច់គុនខ្មែរគ្រប់រូប ត្រូវថ្វាយបង្គំរំលឹកគុណគ្រូ (ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ តាមទម្រង់នៃប្រវត្តិឈ្មោះដែលបានផ្ដល់ឱ្យគណៈកម្មការពេលដាក់ពាក្យប្រកួត)។
  • កីឡាករកីឡាការិនីប្រដាល់គុនខ្មែរ​ ត្រូវផ្ដល់ជីវប្រវត្តិផ្ទាល់ខ្លួន និងឈ្មោះនៃការថ្វាយបង្គំរំលឹកគុណគ្រូជូនទៅគណៈកម្មការតាមទម្រង់ដែលបានដាក់ចូលរួមប្រកួត។
  • ការថ្វាយបង្គំត្រូវធ្វើឡើងមិនឱ្យលើសពី៣នាទី។

៥.៥     បទបញ្ជានៃការប្រកួត

  • ប្រកួតតាមរូបមន្តជម្រុះ គ្រប់ប្រភេទទម្ងន់
  • ការពិនិត្យសុខភាព ថ្លឹងទម្ងន់ ត្រូវធ្វើឡើងរៀងរាល់ព្រឹក ចាប់ពីម៉ោង ០៧:០០ ដល់ម៉ោង ០៩:០០ ព្រឹក នៅថ្ងៃប្រកួតនីមួយៗ
  • ប្រដាល់គុណខ្មែរ គឺអនុវត្តតាមបទបញ្ជាបច្ចេកទេសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ ការប្រកួតមានចំនួន ០៥ទឹក ក្នុងមួយទឹកមាន០៣នាទី សម្រាក ០២នាទី
  • ការប្រកួតជម្រុះប្រព្រឹត្តទៅច្រើនសង្វៀននៅពេលតែមួយ
  • ពេលប្រកួតផ្តាច់ព្រ័ត្រប្រើប្រាស់សង្វៀនតែមួយ
  • លទ្ធផលចំណាត់ថ្នាក់ប្រកួតមាន លេខ០១ លេខ០២ លេខ០៣ និង លេខ០៣ស្ទួន តាមប្រភេទទម្ងន់នីមួយៗ។

៥.៦     ចំណុចត្រូវហាមឃាត់ចំពោះសមាជិកអាជ្ញាកណ្ដាលចៅក្រម

  • សមាជិកអាជ្ញាកណ្តាល ចៅក្រម ដែលមានតួនាទីបំពេញភារកិច្ចក្នុងការប្រកួត ហាមដាច់ខាតមិនឱ្យទាក់ទងគ្នាក្នុងពេលប្រកួត បើមានករណីកើតឡើង អ្នកបុគ្គលនោះនឹងត្រូវព្រមាន ឬបញ្ឈប់ភារកិច្ចជាអាជ្ញាកណ្ដាល ឬចៅក្រម
  • មិនអនុញ្ញាតឱ្យជក់បារី ប្រើប្រាស់គ្រឿងញៀន និងពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ។

៥.៧     ចំណុចត្រូវហាមឃាត់កីឡាករកីឡាការនី

  • កីឡាករ កីឡាការនីគ្រប់រូប ដែលចូលរួមប្រកួតត្រូវហាមឃាត់ការប្រើប្រាស់គ្រឿងញៀន និងថ្នាំលើកកម្លាំងទាំងឡាយណាដែលមានក្នុងបញ្ជីហាមឃាត់របស់ គណៈកម្មការប្រឆាំងការប្រើប្រាស់សារធាតុ ដូប៉ា ក្នុងវិស័យកីឡា
  • ហាមដាច់ខាត ការសម្ដែងអាកប្បកិរិយាពុំសមរម្យ ចំពោះគូប្រកួតនៅពេលថ្វាយបង្គំគ្រូ
  • ហាមស្ដោះទឹកមាត់ក្នុងន័យចំអក
  • ហាមជេរដៀមដាម ឬជេរចំពោះមុខ
  • ធាក់ ឬទន្រាំជើង របៀបប្រមាថមើលងាយ
  • ហាមវាយផ្នែកខាងក្រោយនៃក្បាលត្រង់ចំណុចចាប់ពីគល់កឡើងទៅ
  • ហាមដាច់ខាតមិនឱ្យបោកក្បាល ឬខាំ ដោយចេតនា ឬអចេតនា ទៅលើគូប្រកួតនៅពេលឱបជាប់គ្នាទោះ នៅលើចំណុចណាក៏ដោយ
  • មិនអនុញ្ញាតឱ្យចាប់បោក ទោះបីចេតនា ឬអចេតនាក្តី
  • ហាមផ្តួលខ្លួនតាមគូប្រកួត ដើម្បីសង្កត់យកភាពចំណេញជាដាច់ខាត
  • ហាមយកប្រេងរំអិលឬសារធាតុគ្រប់ប្រភេទមកលាបលើដងខ្លួនក្រៅពីលាបថ្នាំកំដៅសាច់ដុំ ដែលគណៈកម្មការបានកំណត់
  • ហាមដាច់ខាត ខ្ទាស់ ឬបែងជើង ដើម្បីផ្តួលគូប្រកួត
  • ហាមដាច់ខាតវាយប្រដាប់ការពារភេទ និងវាយថែមពេលគូប្រកួតបាត់បង់ស្ថានភាពប្រយុទ្ធ
  • ហាងវាយពុះកែង លើ លលាដ៍ក្បាល
  • ហាមវាយថែមពេលអាជ្ញាកណ្តាលបញ្ជាឱ្យឈប់ប្រកួត
  • ហាមខាកស្ដោះ ឬញើសសំបោរលើកម្រាលសង្វៀន
  • ហាមអនុវត្តផ្ទុយពីក្រមសីលធម៌ជាកីឡាករ កីឡាការនី
  • កីឡាករកីឡាការនី ដែលប្រព្រឹត្តកំហុស ដូចមានបញ្ជាក់ក្នុងបម្រាមខាងលើ នឹងត្រូវទទួលពិន័យ(ព្រមានផ្ទាល់មាត់ ឬព្រមានជាផ្លូវការ) តាមបទបញ្ជាបច្ចេកទេសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ
  • ករណីពិសេស៖ ក្នុងពេលកីឡាករ កីឡាការិនីទាំងពីរនាក់កំពុងប្រកួត នឹងមានរបួសធ្ងន់ដូចគ្នាហើយត្រូវបានគ្រូពេទ្យមិនអនុញ្ញាតឱ្យបន្តការប្រកួតទាំងពីរនាក់ ឬកីឡាករ កីឡាការិនីសន្លប់ទាំងពីរនាក់ នោះការកំណត់ឈ្នះចាញ់ គឺត្រូវសម្រេចដោយពិន្ទុដែលកីឡាករទាំងពីរបានប្រកួតតាមទឹកកន្លងមក ដោយមានការពិនិត្យ វាយតម្លៃ និងសម្រេច ពីគណៈកម្មការប្រកួត។

 ៥.៨    ការតវ៉ា

  • រាល់ការតវ៉ាត្រូវសរសេរជាលាយលក្ខណ៍អក្សរដោយមានចុះហត្ថលេខាពីប្រតិភូ ឬតំណាង ដែលបានទទួលការផ្ទេរសិទ្ធិនិងបញ្ជូនមកគណៈកម្មការប្រកួត មិនឲ្យលើសពី ៣០នាទី ក្រោយពីមានបញ្ហាកើតឡើង
  • រាល់ការតវ៉ាត្រូវបង់ថវិកាចំនួន ២០០.០០០រៀល (ម្ភៃម៉ឺនរៀល) ថវិកានេះនឹងមិនអាចដកវិញបានទេ ទោះជាលទ្ធផលនៃការតវ៉ា ឈ្នះឬចាញ់ក៏ដោយ។

មហាវិថីឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (មើលផែនទី)

ព័ត៌មាន និងបច្ចុប្បន្នភាពពហុកីឡដ្ឋាន

តាមដានព័ត៌មានកីឡា អត្ថបទ និងអត្ថប្រយោជន៍ពីពហុកីឡដ្ឋាន។

បណ្ដាញសង្គម ពហុកីឡដ្ឋានជាតិ
បណ្ដាញសង្គម

© 2024 ពហុកីឡដ្ឋានជាតិ NATIONAL SPORTS COMPLEX.