បទបញ្ជាបច្ចេកទេសកីឡា (កីឡាវាយកូនឃ្លីលើតុ)

 

៩. កីឡាវាយកូនឃ្លីលើតុ

៩.១     វិញ្ញាសា

ក្នុងមួយវិញ្ញាសាប្រកួតបែងចែកជាពីរ

  • ក្របខណ្ឌក១ ត្រូវមានអាយុចាប់ពី ១៩ឆ្នាំឡើងទៅ មាន ០៤វិញ្ញាសា
  • ប្រកួតជាក្រុម បុរស
  • ប្រកួតជាគូបុរស
  • ប្រកួតជាឯកត្តជនបុរស (ម្នាក់ទល់នឹងម្នាក់)
  • ប្រកួតជាឯកត្តជននារី (ម្នាក់ទល់នឹងម្នាក់)
  • ក្របខណ្ឌក២ ​ត្រូវមានអាយុក្រោម ១៨ឆ្នាំ មាន វិញ្ញាសាប្រកួតចំនួន០៤
  • ប្រកួតជាក្រុមបុរស
  • ប្រកួតជាគូបុរស
  • ប្រកួតជាឯកត្តជនបុរស (ម្នាក់ទល់នឹងម្នាក់)
  • ប្រកួតជាឯកឯកត្តជននារី (ម្នាក់ទល់នឹងម្នាក់)

វិញ្ញាសាប្រកួតជាក្រុម (បុរសក១ និងក២) សមាគម ឬក្លឹបនីមួយៗត្រូវមានកីឡាករចូលរួមច្រើនតិច ០៣នាក់និងយ៉ាងច្រើន ០៥នាក់

  • វិញ្ញាសាប្រកួតជាឯកត្តជនបុរស (ក១ និងក២) សមាគម ឬក្លិបនីមួយៗត្រូវមានកីឡាករចូលរួមយ៉ាងច្រើន ០៣នាក់
  • វិញ្ញាសាប្រកួតជាគូ បុរស (ក១ និងក២) សមាគម ឬក្លិបនីមួយៗអាចមានកីឡាករចូលរួមយ៉ាងច្រើន០២គូ
  • វិញ្ញាសាប្រកួតជាឯកត្តជននារី (ក១ និងក២) សមាគម ឬក្លឹបនីមួយៗ អាចមានកីឡាការិនីចូលរួមចំនួនយ៉ាងច្រើន ០៥នាក់
  • ចំពោះការដាក់ពាក្យចូលរួមប្រកួតសមាគម ឬក្លឹបនីមួយៗ ត្រូវមានការទទួលស្គាល់ពីសំណាក់អង្គភាពសាម៉ីផ្ទាល់ ឬពីមន្ទីរ-រាជធានី/ខេត្តផ្ទាល់របស់ខ្លួន
  • ប្រសិនបើកីឡាករណា ដែលគ្មានសមាគមឬក្លឹប ពួកគេអាចមកចុះឈ្មោះផ្ទាល់ជាមួយនឹងសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាក្នុងការប្រកួតជាឯកត្តជន។

៩.២    រូបមន្តចាត់តាំងប្រកួត

រូបមន្តប្រកួតជាក្រុម បុរសក១ ក២ ប្រកួតតាមរូបមន្ត Olympic System មានប្រព័ន្ធដូចខាងក្រោម៖

វិញ្ញាសា ក្រុម (A B C) ប្រកួត ក្រុម (X Y Z)
ឯកត្តជន A Vs X
ឯកត្តជន B Vs Y
សម្រាក០៥នាទី
គូ C + (A ឬ B) Vs Z + (X ឬ Y)
សម្រាក០៥នាទី
ឯកត្តជន A ឬ B ដែលមិនបានចូលរូម Vs Z
ឯកត្តជន C Vs X ឬ Yដែលមិនបានចូលរូម

 

  • រូបមន្តប្រកួតជាក្រុមឬឯកត្តជនបុរសនារី ការប្រកួតតាមរូបមន្តវិលជុំ ចំណែករូបមន្តចាត់តាំងការប្រកួតគណៈកម្មការរៀបចំការប្រកួត នឹងសម្រេចចិត្ត ចាត់តាំងទៅតាមចំនួនអ្នកដែលមានការចូលរួម។
  • រូបមន្តប្រកួតគូ បុរស ក១ ក២ អនុវត្តតាមរូបមន្ត (knock out System) ។
  • រូបមន្តវិលជុំអ្នកឈ្នះទទួលបាន ០៣ពិន្ទុ អ្នកចាញ់ទទួលបាន ០១ពិន្ទុ អ្នកបោះបង់ការប្រកួតត្រូវចិត្តទុកជាមោឃៈ។ ប្រសិនបើមាន ពីរក្រុមឬពីរនាក់ ត្រូវទទួលបានពិន្ទុស្មើគ្នា ត្រូវគិតក្នុងពេលប្រកួត បើអ្នកណាឈ្នះគឺចាត់ទុកអ្នកនោះជាអ្នកឈ្នះ។ ប្រសិនមានបីនាក់ឡើងទៅ ត្រូវយកអ្នកមានពិន្ទុស្មើគ្នានោះមកបូកសិតឈ្នះ និងសិតចាញ់ អ្នកណាបានសិតឈ្នះច្រើនអ្នកនោះចាត់ទុកថាជាអ្នកឈ្នះ ។

៩.៣     ការបោះបង់ការប្រកួត

  • ការប្រកួតជាក្រុម ឬជាឯកត្តជន ប្រសិនបើក្រុម ឬកីឡាករណាមួយបោះបង់ការប្រកួតមុនពេលប្រកួត ឬនៅកំឡុងពេលប្រកួតដោយដើរចេញពីទីលានប្រកួត នោះគណៈកម្មការរៀបចំការប្រកួតនឹងសម្រេចឱ្យចាញ់ជាស្វ័យប្រវត្តិ និងផ្ដល់ពិន្ទុនិងជ័យជម្នះទៅឱ្យក្រុម ឬកីឡាករម្ខាងទៀត។
  • ចំពោះក្រុម ឬកីឡាករណាដែលបោះបង់ការប្រកួត នឹងត្រូវទទួលការព្រមានរដ្ឋបាលពី គណៈកម្មការរៀបចំការប្រកួតដល់សាម៉ីសមាគម ហើយត្រូវបញ្ឈរជើងមិនឱ្យចូលរួមប្រកួតនៅឆ្នាំបន្ទាប់ និងត្រូវពិន័យដោយការដកហូតការឧបត្ថម្ភទាំងស្រុង។
  • បើភាគីប្រកួតណាមួយ មកយឺតជាងការចាប់ផ្ដើមប្រកួត ២០នាទីត្រូវបានចាត់ទុកថាបានបោះបង់ ការប្រកួត។

៩.៤    ការតវ៉ា

  • ការតវ៉ាត្រូវភ្ជាប់មកជាមួយនូវពាក្យតវ៉ា និងបង់ប្រាក់សិទ្ធិតវ៉ាចំនួន ២០០,០០០រៀល (ពីររយពាន់រៀល)។
  • ការតវ៉ាត្រូវសរសេរជាលាយលក្ខណ៍អក្សរយកមកជូនគណៈកម្មការរៀបចំការប្រកួត។
  • មានតែគ្រូបង្វឹកតែម្នាក់គត់ដែលមានសិទ្ធិក្នុងការតវ៉ា។
  • មិនមានការអនុញ្ញាត ណាមួយប្រឆាំងនឹងការសម្រេចជាក់ស្តែងរបស់អាជ្ញាកណ្ដាលដែលកំពុងតែបញ្ជា ការប្រកួតឡើយ ។
  • ការតវ៉ាផ្សេងៗ មានសិទ្ធិគ្រប់គ្រាន់ នៅក្រោយការប្រកួតរយៈពេល៣០នាទី បើហួសរយៈពេលនេះ គណៈកម្មការរៀបចំការប្រកួតនឹងមិនទទួលយកការតវ៉ាឡើយ ។

៩.៥     បទបញ្ជាក្នុងការប្រកួត

  • កីឡាករ ឬកីឡាការិនីទាំងអស់ ដែលចូលរួមក្នុងការប្រកួតកីឡាវាយកូនឃ្លីលើតុ ត្រូវមានសញ្ជាតិខ្មែរ
  • កីឡាករម្នាក់ៗត្រូវមានសម្ភារៈដូចជា ខោខ្លី អាវយឺត ស្បែកជើងប៉ាត់តា ត្រូវមានជាដាច់ខាត។
  • ការបញ្ជាក់៖ ការប្រកួតក្រុមឬជាគូ កីឡាករ ឬកីឡាការនី ត្រូវមានសំលៀកបំពាក់ដូចគ្នា (សំលៀកបំពាក់ដែលប្រើប្រាស់ក្នុងការប្រកួតមិនអនុញ្ញាតឱ្យប៉ាពណ៌សជាដាច់ខាត) ចំពោះរ៉ាកែតដែលប្រើប្រាសត្រូវមាន ០២ពណ៌ខុសគ្នាច្បាស់ និង ត្រូវមានការទទួលស្គាល់ស្តង់ដារពីសហព័ន្ធអន្តរជាតិ ។
  • ការប្រកួតវិញ្ញាសានីមួយៗ ក្នុងមួយសិនមាន ១១ពិន្ទុ។
  • ការប្រកួតជាក្រុមនិងជាគូក្នុងមួយវគ្គប្រកួតមានចំនួន ០៥សិត បើកីឡាករណាឈ្នះបាន ០៣សិតមុនចាត់ទុកជាអ្នកឈ្នះក្នុងវគ្គប្រកួតមួយនោះ
  • ការប្រកួតជាឯកត្តជន ក្នុងការប្រកួតវគ្គជម្រុះក្នុងពូល មានចំនួន ០៥សិត បើកីឡាករឬកីឡាការិនីរូបណាឈ្នះបាន ០៣សិតមុន ត្រូវចាត់ទុកជាអ្នកឈ្នះ។
  • ការប្រកួតឯកត្តជន ក្នុងការប្រកួតខ្វែងរហូតដល់វគ្គផ្ដាច់ព្រ័ត្រ គណៈកម្មការរៀបចំការប្រកួតនិងដាក់ការប្រកួតដោយមានចំនួន ០៧សិត បើកីឡាករឬកីឡាការិនីរូបណា ឈ្នះបានបួនសិទ្ធិមុន ទើបចាត់ទុកថាជាអ្នកឈ្នះក្នុងក្នុងវគ្គនោះ។
  • ការប្រកួតត្រូវអនុវត្តតាមច្បាប់នៃសហព័ន្ធអន្តរជាតិ International Table Tennis Federation (ITTF) ។
  • ការបើកសេវ៉ា (The service)
  • គ្រាប់ប៉េងប៉ុងត្រូវដាក់ឱ្យនឹង មិនរង្គើរ និងចំកណ្ដាលបាត់ដៃ គ្រាប់ប៉េងប៉ុងមិនត្រូវក្តាប់ និងមិនត្រូវធ្វើឱ្យគ្រាប់ប៉េងប៉ុងវិលទេនៅពេលដែលបោះគ្រាប់ឡើងទៅលើ ។
  • បាតដៃដែលដាក់គ្រាប់ប៉េងប៉ុងត្រូវស្ថិតនៅនឹងផ្ទៃតុ និងនៅក្រោយខ្សែបន្ទាត់ទទឹងតុ ។
  • គ្រាប់ប៉េងប៉ុងត្រូវបោះឡើងទៅលើអោយបានកំពស់ពីផ្ទៃបាតដៃយ៉ាងហោចណាស់ ១៦សង់ទីម៉ែត្រ ត្រង់ទៅលើនិងមិនត្រូវឱ្យកោងលើសពី ៤៥ដឺក្រេ ។
  • ពេលបើកសេវ៉ា ត្រូវអោយអាជ្ញាកណ្ដាលនិងជំនួយការអាជ្ញាកណ្ដាលបានឃើញទាំងអស់ ដៃដែលបោះគ្រាប់ប៉េងប៉ុងត្រូវយកចេញពេលបោះរួច។
  • ពិន្ទុចាប់ពី ១០ស្មើឡើងទៅ កីឡាករណាប្រកួតឈ្នះពីរពិន្ទុមុន ទើបចាត់ទុកថាជាអ្នកឈ្នះក្នុងសិតនោះ
  • ប្រព័ន្ធនៃការលេងប្រញាប់ (The Expedite System)
  • នៅពេលដែលរយៈពេលប្រកួតនៅក្នុងសិតណាមួយ យូររហូតដល់ ១០នាទីហើយ ពិន្ទុសរុបរបស់កីឡាករភាគីទាំងពីរបូកចូលគ្នាបានតិចជាង ១៨ពិន្ទុ នោះការប្រកួតនឹងទៅចាប់ផ្ដើមលេងតាមប្រព័ន្ធនៃការលេងប្រញាប់ (The Expedite System) ជាការរាប់ចំនួនប៉ះ
  • កីឡាករទាំងពីរ នឹងត្រូវបើកសេវាម្នាក់មួយពិន្ទុ ឆ្លាស់គ្នារហូតដល់ចប់ការប្រកួត។ ពិន្ទុនឹងបានទៅលើភាគីអ្នកទទួលសេវា បើសិនជាអាចវាយបកបានត្រឹមត្រូវវិញរហូតដល់ ១៣ប៉ះ ។
  • ក្នុងករណីប្រើប្រាស់ ប្រព័ន្ធលេងមកជាលេងប្រញាប់(The Expedite System)ហើយនោះ ការប្រកួតនឹងត្រូវអនុវត្តប្រព័ន្ធនេះរហូតដល់ចប់មួយវគ្គប្រកួត។

មហាវិថីឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (មើលផែនទី)

ព័ត៌មាន និងបច្ចុប្បន្នភាពពហុកីឡដ្ឋាន

តាមដានព័ត៌មានកីឡា អត្ថបទ និងអត្ថប្រយោជន៍ពីពហុកីឡដ្ឋាន។

បណ្ដាញសង្គម ពហុកីឡដ្ឋានជាតិ
បណ្ដាញសង្គម

© 2024 ពហុកីឡដ្ឋានជាតិ NATIONAL SPORTS COMPLEX.