fbpx

បទបញ្ជាបច្ចេកទេសកីឡា (កីឡារាំ)

៨. កីឡារាំ

៨.១     វិញ្ញាសា

វិញ្ញាសាប្រកួតមានសរុបចំនួន ២៣វិញ្ញាសា

  • Standard Solo Grade A-3 Dances : W.V.T
  • Standard Solo Grade B-2 Dances : W.T
  • Latin Solo Grade A-5 Dances : S.C.R.P.J
  • Latin Solo Juvenile 3 Dances : C.R.J
  • Latin Primary Solo Grade B-3 Dances : C.R.J
  • Latin Primary Team Solo Grade D-1 Dance : Cha Cha Cha
  • Latin Primary Team Solo Grade C-2 Dance : S.P
  • Standard -Single dance-couple-1 Dances: Waltz
  • Standard -Single dance-couple-1 Dances: Viennese waltz
  • Standard -Single dance-couple-1 Dances: Tango
  • Standard -Grade A-Couple-3 Dances : W.T.V
  • Latin Primary Team Couple-1 Dance: Cha Cha Cha
  • Latin Grade C-Paire -2 Dance : C.R
  • Latin Grade B-Paire-3 Dancea : S.P.J
  • Latin Juvenile-Couple-3 Dances : C.R.J
  • Latin-Single dance-Couple-1 Dance : Samba
  • Latin-Single dance-Couple-1 Dance : Cha Cha Cha
  • Latin-Single dance-Couple-1 Dance : Rumba
  • Latin-Single dance-Couple-1 Dance : Paso Doble
  • Latin-Single dance-Couple-1 Dance : Jive
  • Latin NEW STAR -Couple-5 Dances: S.C.R.P.J
  • Latin-Couple Grade A-5 Dance : S.C.R.P.J
  • Breaking Boy 1v1

៨.២    សិទ្ធចូលរួម

  • កីឡាករឬកីឡាការនី ត្រូវតែជាសមាជិកនៃសមាគមឬក្លឹបនៅរាជធានី/ខេត្ត ដែលបានចូលជាសមាជិករបស់សហព័ន្ធកីឡារាំកម្ពុជា។
  • កីឡាករឬកីឡាការិនីគ្រប់កម្រិតអាយុអាចចូលរួមប្រកួតបាន។
  • ក្លឹបនីមួយៗត្រូវមានរៀបចំសំណុំឯកសារ (‌០១.លិខិតស្នើសុំចូលរួមប្រកួត ០២.កិច្ចសន្យា ០៣.បញ្ជីរាយនាមអ្នកចូលរួម អ្នកដឹកនាំមន្ត្រី គ្រូបង្វឹក កីឡាករឬកីឡាការិនីដែលចូលរួមប្រកួត ០៤.បញ្ជីររាយនាមកីឡាករកីឡាការិនីនិងវិញ្ញាសារប្រកួត ៥.អាល់ប៊ុមអ្នកដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនី) ដោយដាក់ជូនសហព័ន្ធកីឡារៀបចំការរាំកម្ពុជាតាមកាលបរិច្ឆេទកំណត់។

៨.៣     បទបញ្ជាបច្ចេកទេស

  • កីឡាករឬកីឡាការនី អាចចូលរួមប្រកួតបានគ្រប់កម្រិតអាយុ ដោយត្រូវជ្រើសរើសវិញ្ញាសាប្រកួតទៅតាមប្រភេទវិញាសាដែលអនុញ្ញាត
  • កីឡាករកីឡាការិនី ត្រូវគោរពតាមបទបញ្ជានៃការប្រកួតកីឡារាំរបស់សហព័ន្ធ ដែលបានអនុលោមតាមបទបញ្ជាប្រកួតរបស់សហព័ន្ធកីឡារាំពិភពលោក។
  • កីឡាករកីឡាការិនី មិនអាចអនុញ្ញាតឱ្យស្នើសុំផ្លាស់ប្តូរ វិញ្ញាសាប្រកួតបានឡើយ។
  • សម្លៀកបំពាក់ក្នុងការប្រកួត ត្រូវតែត្រឹមត្រូវតាមកម្រិតថ្នាក់វ័យ ប្រភេទវិញ្ញាសាប្រកួត (Latin American Standard Dance និង Breaking Dance) និងត្រូវគ្របដណ្ដប់ជិតលើផ្នែកសំខាន់នៃរាងកាយ ហើយសាច់ក្រណាត់ឬពណ៌មិនអាចឆ្លុះឃើញសាច់រាងកាយ។ ចំពោះស្បែកជើងត្រូវគោរពតាមស្តង់ដារបច្ចេកទេស។ បើមិនត្រឹមត្រូវតាមស្តង់ដារ បច្ចេកទេស ចៅក្រមមានសិទ្ធិបញ្ឈប់ពីការប្រកួត។
  • ការធ្វើសក់ ផាត់មុខ គឺតម្រូវឱ្យត្រឹមត្រូវតាមកម្រិតថ្នាក់វ័យនឹងប្រភេទវិញ្ញាសាប្រកួត (Latin American Standard Dance និង Breaking Dance)។
  • កីឡាករកីឡាការិនី ដែលយើងមិនបានបង្ហាញខ្លួនពេលគណៈកម្មការរៀបចំបច្ចេកទេសប្រកាសហៅ ត្រូវដកចេញពីការប្រកួតដោយស្វ័យប្រវត្តិ។
  • កីឡាករ កីឡាការិនី គ្រូបង្វឹក ចៅក្រម ត្រូវតែគោរពនូវច្បាប់ប្រឆាំងការប្រើប្រាស់សារធាតុ ដូប៉ា-ដូពីងរបស់សហព័ន្ធកីឡារាំពិភពលោក និងរបស់ CADA
  • តំណាងកីឡាករត្រូវឡើងប្រាជ្ញាចិត្ត។
  • តំណាងចៅក្រមត្រូវឡើងធ្វើសច្ចាប្រនិធាន។
  • គណៈកម្មការចៅក្រមត្រូវវាយតម្លៃដាក់ពិន្ទុដោយឈរលើគោលការណ៍ច្បាប់ចៅក្រមសហព័ន្ធកីឡារាំពិភពលោក។

៨.៤     ការតវ៉ា

រាល់ការតវ៉ាពាក់ព័ន្ធនឹងបច្ចេកទេសប្រកួត ឬការវាយតម្លៃលទ្ធផលប្រកួតមិនប្រក្រតីរបស់ ចៅក្រមកីឡាករ កីឡាការិនី ឬតំណាងដៃគូណាម្នាក់ ត្រូវសរសេរជាលាយលក្ខណ៍អក្សររួចជម្រាបទៅអ្នកដឹកនាំក្លឹបរបស់ខ្លួនដើម្បីមកជួបប្រធានគណៈកម្មការបច្ចេកទេសដើម្បី វែកញែកហេតុផលរកដំណោះស្រាយនៅមុនពេល ឬក្រោយពេលប្រកួតនីមួយៗ។ បើការតវ៉ាមិនសមស្រប គណៈកម្មការបច្ចេកទេសមានសិទ្ធិបដិសេធ និងមិនឱ្យប៉ះពាល់ដល់ការប្រកួតឡើយ។

មហាវិថីឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (មើលផែនទី)

ព័ត៌មាន និងបច្ចុប្បន្នភាពពហុកីឡដ្ឋាន

តាមដានព័ត៌មានកីឡា អត្ថបទ និងអត្ថប្រយោជន៍ពីពហុកីឡដ្ឋាន។

បណ្ដាញសង្គម ពហុកីឡដ្ឋានជាតិ
បណ្ដាញសង្គម

© 2024 ពហុកីឡដ្ឋានជាតិ NATIONAL SPORTS COMPLEX.