
៧. កីឡាយូដូ
៧.១ វិញ្ញាសា
៨.១.១ ការប្រកួតឯកត្តជន តាមប្រភេទទម្ងន់
|
ថេរវេលា |
ប្រភេទទម្ងន់ |
បុរស |
៤នាទី |
៤៥គ.ក្រ ៦០គ.ក្រ ៦៦គ.ក្រ ៧៣គ.ក្រ ៨១គ.ក្រ និង៩០គ.ក្រ |
នារី |
៤នាទី |
៤៤គ.ក្រ ៤៨គ.ក្រ ៥២គ.ក្រ និងលើស៧០គ.ក្រ |
ក្នុងករណីដែលគូប្រកួតទទួលបានពិន្ទុស្មើគ្នា ឬមិនទទួលបានពិន្ទុដូចគ្នា ការប្រកួតនឹងបន្តចូលដំណាក់កាលប្រកួត GOLDEN SCORE ដើម្បីកាត់សេចក្តី
- Shido កសិករដីស៊ីទេត្រូវយកមកបាន
- អ្នកណាវ៉ៃបាន Waza Ari មុនគេឈ្នះ
- ពេលចាប់បាន Osea Komi ត្រូវបន្តចាប់ឱ្យដល់ ២០វិនាទី= Ippon
- កីឡាករ កីឡាការិនី ទាំងអស់មិនអនុញ្ញាតឱ្យនិយាយតវ៉ា ជាមួយអាជ្ញាកណ្ដាលក្នុងពេលប្រកួតឡើយ
៧.១.២ ការផ្ដល់ពិន្ទុ
- ពិន្ទុIppon សម្រេចឱ្យការឈ្នះជាលទ្ធផលស្ថាពរ ១០ពិន្ទុ
- ពិន្ទុ០២ដងនៃ Waza-ari = Wazari-awasete-Ippon ស្មើនឹង ពិន្ទុ Ippon=10points (Sogo-gashi)
- ៣ Shido = Hansoku Make = 10 Points
- មិនមានវត្តមានក្នុងការប្រកួតត្រូវចាត់ទុកថាចាញ់ដោយស្វ័យប្រវត្តិ (Fusen-Gachi) = 10 points
- គ្រោះថ្នាក់ដោយខ្លួនឯង ឬមិនអាចកំណត់បាននូវអ្នកដែលបង្កកំហុស អ្នកដែលគ្រោះថ្នាក់ត្រូវចាត់ទុកថាចាញ់ (Kiken-gachi)
- អ្នកដែលធ្វើខុសហើយមានគ្រោះថ្នាក់ ត្រូវកំណត់ថាចាញ់
- អាយុចូលរួមការប្រកួតចាប់ពី ១៤ឆ្នាំឡើងទៅ និងមានការយល់ព្រមទទួលខុសត្រូវពីឪពុកម្ដាយអាណាព្យាបាលឬសមាគមក្លឹបដែលបានបញ្ជូនកីឡាករកីឡាការិនីមកចូលរួមប្រកួត។
- កីឡាករឬកីឡាការិនីម្នាក់ៗ មានសិទ្ធិចុះឈ្មោះចូលរៀនចូលរួមប្រកួត បានតែមួយប្រភេទវិញ្ញាសាតែប៉ុណ្ណោះ
- កីឡាករ ឬកីឡាការិនីដែលចេញក្រៅទីលានប្រកួត (ក្រៅកំរាលតំបន់ខាងក្នុង) ទទួលការពិន័យ shido មួយដង
- ក្នុងពេលប្រកួត បើកីឡាករឬកីឡាការិនីរូបណា ទទួលការពិន័យ Shido ចំនួន ០៣ដងស្មើនឹង Hansokumake ចាញ់ដោយស្វ័យប្រវត្តិ ។ បើការពិន័យ Shido តិចជាង ០៣ដង ការពិន័យនេះមិនអាចទុកបូកសរុបនិងសម្រេចលទ្ធផលឱ្យឈ្នះឬចាញ់បានឡើយ (ក្នុងករណីដែលគូប្រកួតទាំងពីរមានពិន្ទុស្មើគ្នា)
- ក្នុងកំឡុងពេលប្រកួត បើកីឡាករឬកីឡាការនីណាមិនធ្វើសកម្មភាពប្រកួតដូចជា ការទប់ច្រើនការការពារច្រើនមិនព្រមតបតនោះនឹងទទួលពិន័យ shido ០១ដង។
- កីឡាករ ឬកីឡាការិនីណា ប្រើនូវបច្ចេកទេសគ្រោះថ្នាក់ ដែលត្រូវហាមឃាត់ឬប្រើស្នៀតបោក ដែលធ្វើអោយក្បាលខ្លួនឯងចុះទល់នឹងកម្រាល បណ្ដាលឱ្យកើតមានគ្រោះថ្នាក់ធ្ងន់ធ្ងរ នឹងត្រូវបានបញ្ឈប់ការប្រកួត ដោយសម្រេចឱ្យកីឡាករ ឬកីឡាការនីនោះត្រូវពិន័យ Hansokumake ចាញ់ដោយស្វ័យប្រវត្តិ។
- ក្នុងពេលប្រកួត បើកីឡាករ ឬកីឡាការិនីរូបណាទទួលរងរបួស ហើយស្នើឱ្យគ្រូពេទ្យឡើងមកពិនិត្យដោយខ្លួនឯង រួចចុះទៅវិញ កីឡាករ ឬកីឡាការិនីរូបនោះត្រូវសម្រេចឱ្យចាញ់ដោយស្វ័យប្រវត្តិ។
- ក្នុងពេលប្រកួត បើកីឡាករឬកីឡាការិនី ទទួលរងរបួសតែមួយកន្លែង (នៅកន្លែងដដែល) ដូចជាឈាមច្រមុះ បែកក្បាល ហូរឈាម។ល។ អាជ្ញាកណ្ដាលតែម្នាក់គត់ មានសិទ្ធអនុញ្ញាតឱ្យពេទ្យឡើងមកធ្វើការជួតសម្អាត ឬផ្តល់សំឡី ចំនួនតែពីរលើកប៉ុណ្ណោះ បើមានរបួសកន្លែងដដែលជាលើកទីបី អាជ្ញាកណ្ដាលមានសិទ្ធិ សម្រេចឱ្យកីឡាករម្ខាងទៀត ឈ្នះដោយស្វ័យ ប្រវត្តិ។
- កីឡាករ ឬកីឡាការិនី ដែលព្យាយាមមិនអនុញ្ញាតឱ្យគូប្រកួតចាប់អាវទាល់តែសោះនឹងត្រូវពិន័យ shido មួយដង។
- កីឡាករ ឬកីឡាការិនី ដែលចាប់អាវស្ថិតក្នុងការហាមឃាត់លើសពី ០៥វិនាទីនិងត្រូវទទួលពិន័យ shido មួយដង ដូចជា៖
- ការចាប់ចុងដៃអាវលូកចូលក្នុងដៃអាវ
- ចាប់ក្រោមខ្សែក្រវ៉ាត់
- ចាប់កអាវម្ខាងឬដៃអាវម្ខាង (ក្នុងករណី លូកចាប់ខាងក្នុងដៃអាវ នឹងត្រូវពិន័យ shido ភ្លាម)
- រយៈពេលប្រកួត ០៤នាទី បើកីឡាករឬកីឡាការិនីទាំងពីរមានពិន្ទុស្មើគ្នា ឬគ្មានពិន្ទុដូចគ្នាដោយ មិនរាប់បញ្ចូលពិន័យ shido និងត្រូវបានបន្តការប្រកួតសារជាថ្មីដែលគ្មានកំណត់រយៈពេលនៃការប្រកួតទេនេះគឺជាដំណាក់កាលហៅថា GOLDEN SCORE។
- ក្នុងដំណាក់កាលនេះ កីឡាករឬកីឡាការនីណាមួយដែលទទួលបានពិន្ទុមុនគេ ទោះជាពិន្ទុ Waza-ari ក្តីកីឡាករឬកីឡាការិនីរូបនោះ នឹងត្រូវបានឈ្នះជាស្វ័យប្រវត្តិ។ តែចំពោះការប្រើស្នៀតសង្កត់វិញ ត្រូវអនុវត្តបន្តដល់ចប់រយៈពេល ២០វិនាទី(ក្នុងករណីដែលមិនអាចទៅរួច) តែក្នុងករណីដែលកីឡាករឬកីឡាការនីអាចរើរួច ហើយស្ថិតក្នុងរយៈពេលចាប់ពី ១០វិនាទីឡើងទៅទើបសម្រេចឱ្យឈ្នះ។
- បើកីឡាករឬកីឡាការិនីណាមួយទទួលពិន័យ shido នៅក្នុង GOLDEN SCORE កីឡាករឬកីឡាការិនីរូបនោះនៅតែអាចបន្តការប្រកួតបានលុះត្រាទទួលពិន័យ shido ចំនួន០៣ដង ដែលរាប់បញ្ចូលតាំងពីការប្រកួតក្នុងនាទីដំបូងមុនពេល GOLDEN SCORE។
- ក្នុងពេលប្រកួតរបស់កីឡាករ ឬកីឡាការិនីណាត្រូវបានភាគីម្ខាងទៀតប្រើស្នៀតរឹរក កាច់ដៃហើយកីឡាករឬកីឡាការិនីរូបនោះ ទះលើកម្រាលប្រកួត ឬទះនៅខ្លួនកីឡាករឬកីឡាការិនីម្ខាងទៀតដែលជាសញ្ញាសុំចុះចាញ់ កីឡាករឬកីឡាការិនីម្ខាងទៀតជាអ្នកទទួលជ័យជំនះ។
- ក្នុងពេលប្រកួត បើកីឡាករឬកីឡាការិនីរូបណា ត្រូវបានកីឡាករឬកីឡាការិនីម្ខាងទៀតប្រើស្នៀតសង្កត់ជាប់ហើយ មិនអាចរើរួចរយៈពេល២០វិនាទី នឹងត្រូវចាត់ទុកថាចាញ់ដោយស្វ័យប្រវត្តិដោយប្រើពិន្ទុ Ippon តែប្រសិនបើឬរួចក្នុងរយៈពេល
- ២០វិនាទី Ippon
- ១០វិនាទីទៅ ១៩វិនាទី Waza Ari
- បើកក្រោម ១០វិនាទី មិនទទួលបានពិន្ទុទេ
- មិនអនុញ្ញាតឱ្យចាប់ជើងគូប្រកួតទេពុំនោះនឹងទទួលពិន័យ Shido ចាប់ជើងបីដង នឹងត្រូវពិន័យ Hansokumake ចាញ់ដោយស្វ័យប្រវត្តិទោះក្នុងស្ថានភាពណាក៏ដោយលើកលែងក្នុងស្ថានភាព Ne-Waza ។
- លក្ខខណ្ឌដោះដៃ
- ហាមប្រើដៃទាំងសងខាង ទៅចាប់ដោះដៃចេញពីគូប្រកួត នៅពេលគេចាប់កអាវឬដៃអាវ (ក្នុងពេលប្រកួតឈរ)
- ហាមប្រើជង្គង់ឬជើង មកជំនួយក្នុងការដោះដៃចេញពីគូប្រកួតក្នុង(ពេលប្រកួតឈរ)
- លក្ខខណ្ឌអាចដោះដៃចេញពីគូប្រកួតបាន
- ប្រើដៃម្ខាងសម្រាប់ដោះដៃចេញពីការចាប់
- អាចកន្ត្រាក់ដកខ្លួនចេញពីការចាប់របស់គូប្រកួត។
- បើកីឡាករឬកីឡាការនីណាចាប់ កអាវ និងដៃអាវតែម្ខាង ហើយធ្វើការវាយប្រយុទ្ធរហូតអនុញ្ញាតឱ្យចាប់ក្នុងរយៈពេលតែ ០៤នាទី ទៅ ០៥នាទីបើហួសរយៈពេលនេះត្រូវពិន័យ Shido មួយដង។
- នៅពេលប្រកួតកីឡាករឬកីឡាការនីណាធ្វើការវាយប្រយុទ្ធរហូតដោយបច្ចេកទេសប្រកួតដេញពីខាងក្នុងទីលានប្រកួតចេញទៅក្រៅទីលានប្រកួត តែមានលទ្ធភាពប្រើស្នៀតដេញចាប់ក្លេដូចជា៖ សង្កត់ រឹតក ឬកាច់ដៃបន្តនៅក្រៅលានប្រកួត ការប្រកួតនឹងត្រូវបន្តរហូតដល់ចប់សកម្មភាព។
- ក្នុងពេលប្រកួត បើកីឡាករឬកីឡាការិនីណា ធ្វើការប្រយុទ្ធរហូតដែលមានសកម្មភាពដេញពីខាងក្នុងទីលានប្រកួតចេញទៅក្រៅទីលានប្រកួត ដោយសកម្មភាពនោះបោកគូប្រកួតឱ្យដួលនៅក្រៅទីលាន នឹងត្រូវទទួលបានពិន្ទុដូចធម្មតា។ ផ្ទុយទៅវិញ បើសកម្មភាពនោះនៅខាងក្រៅទីលាន នោះនឹងមិនត្រូវបានផ្ដល់បន្ទប់ឡើយ។
- ក្នុងករណីស្នៀតសង្កត់ ពេលកីឡាករឬកីឡាការិនី ដែលត្រូវគូប្រកួតប្រើស្នៀតសង្កត់ជាប់ហើយអាជ្ញាកណ្ដាលចាប់ផ្ដើមរាប់វិនាទីដាក់ពិន្ទុ ទោះជាកីឡាករ ឬកីឡាការនីនោះបានខិតខំរើរំកិលខ្លួនចេញពីក្នុងទីលានប្រកួតក៏ដោយ ការរាប់វិនាទីនៅតែបន្ត លុះត្រារើខ្លួនរួចទើបបញ្ឈប់។
- មិនមានកំណត់តំបន់គ្រោះថ្នាក់ឡើយ
- ក្នុងការនៃកីឡាករ ឬកីឡាការិនីរូបណាធ្វើការប្រកួត ដោយមិនស្មោះត្រង់ មានល្បិចទុច្ចរិតក្នុងគោលបំណងឱ្យអាជ្ញាកណ្ដាលមានការយល់ច្រឡំកី ឡាករឬកីឡាការិនីរូបនោះនឹងត្រូវទទួលពិន័យ Shido មួយដង។
- ក្នុងពេលប្រកួតកីឡាករ ឬកីឡាការនីរូបណា មានចេតនារុញច្រានគូប្រកួតម្ខាងទៀតឱ្យចេញផុតពីទីលានប្រកួតក្នុងបំណងឱ្យអាជ្ញាកណ្ដាលពិន័យភាគម្ខាងទៀត កីឡាករឬកីឡាការិនីរូបនោះនឹងត្រូវទទួលពិន័យ Shido មួយដង។ តែបើកីឡាករឬកីឡាការិនីនោះមិនបានរុញច្រានចេញទៅខាងក្រៅទីលានប្រកួតទេ បែរជាគូប្រកួតម្ខាងទៀតនោះចេញដោយខ្លួនឯង គូប្រកួតម្ខាងទៀតនោះនឹងត្រូវទទួលពិន័យ Shido មួយដង។
- ក្នុងពេលកំពុងប្រកួត រាល់ការសម្រេចរបស់អាជ្ញាកណ្ដាល ត្រូវបានចាត់ទុកជាអាទិភាពចម្បង តែបើក្នុងចំណោមចៅក្រមទាំងពីររូបធ្វើការលើកដៃជំទាស់ អាជ្ញាកណ្ដាលត្រូវកោះប្រជុំពិភាក្សាភ្លាមៗ ប្រសិនបើចៅក្រមទាំងពីររូបផ្តល់ពិន្ទុដូចគ្នា អាជ្ញាកណ្ដាលត្រូវសម្រេចការផ្តល់ផ្លូវការម្តងទៀត។
- ចំណាត់ថ្នាក់ជ័យលាភី
- ចំណែកថ្នាក់មាន លេខ ០១ លេខ ០២ លេខ ០៣ និងលេខ ០៣ស្ទួន (ក្នុងករណីមានអ្នកចូលរួមប្រកួតចំនួន ០៦នាក់ឡើងទៅ បើមានតែ ០៥នាក់ចុះមិនមានចំណាត់ថ្នាក់លេខ ០៣ ស្ទួននោះទេ)
- ក្នុងករណីមានការចូលរួមប្រកួតចំនួន ០៥នាក់ ចំណាត់ថ្នាក់មាន លេខ ០១ លេខ ០២ និងលេខ ០៣
- ក្នុងករណីមានការចូលរួមប្រកួតចំនួន ០៤នាក់ ចំណាត់ថ្នាក់មានលេខ ០១ លេខ ០២ និងលេខ ០៣
- ក្នុងករណីមានការចូលរួមប្រកួតចំនួន ០៣ នាក់ ចំណាត់ថ្នាក់មានលេខ ០១ លេខ ០២ និង ០៣ (ក្នុងករណីនេះលេខ ០៣ បានប្រកួតឈ្នះម្ដងដែរ តែពិន្ទុតិចជាងគេ) បើអត់ទេ នោះចំណាត់ថ្នាក់មានតែលេខ ០១ និងលេខ ០២។
- ក្នុងករណីមានការចូលប្រកួតចំនួន ០២នាក់ចំណាត់ថ្នាក់មានលេខ០១ និងលេខ០២ (ក្នុងករណីនេះលេខ០២ ត្រូវបានប្រកួតឈ្នះម្ដងដែរតែប្រកួតលើកទីបី ចាញ់)។ បើពេលប្រកួត final ឬ semi final គូរទាំងពីរទទួលបាន ០៣ Shido នៅពេលចុងក្រោយជាមួយគ្នាបានណាឱ្យគ្មានលេខ០១ ឬលេខ០៣ ទេ ការបែងចែកចំណាត់ថ្នាក់មានតែលេខ០២ តួនិងលេខ០៤ ស្ទួន ប៉ុណ្ណោះ។
- សម្រាប់ជ័យលាភី
- ចំណាត់ថ្នាក់នីមួយៗ ទាំងបុរស និងនារី៖
- ចំណាត់ថ្នាក់លេខ០១ ត្រូវទទួលបានមេដៃមាសអមដោយប្រាក់រង្វាន់
- ចំណាត់ថ្នាក់លេខ០២ ត្រូវទទួលបានមេដាយប្រាក់អមដោយប្រាក់រង្វាន់
- ចំណាត់ថ្នាក់លេខ០៣ និងលេខ០៣ ស្ទួនត្រូវទទួលមានន័យសម្រាប់អមនិងប្រាក់រង្វាន់
- ច្បាប់ថ្មីនឹងការប្រកួតឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤
- Reverse Seoi Nage មិនទទួលពិន្ទុព្រមទាំងពិន័យ shido
- ដោះដៃជាមួយដៃ០១ ឬដៃ០២ អនុញ្ញាតតែបើដោះហើយព្រលែងវិញ ត្រូវពិន័យ shido
- បោកដួល ៩០degree = Waza-ari
- បោកដួលទៅក្រោយហើយច្រត់ដៃឬច្រត់កែងដៃ Wazaaari for Tori and Shido for Uke
- ពេលប្រកួតការរៀបចំខោអាវ ឬសក់ ខ្លួនឯងអនុញ្ញាតតែលើកទីមួយ ប៉ុណ្ណោះ បើមានលើកទីពីរ ត្រូវពិន័យShido
- ចំនួនមេដៃដែលរៀបចំចំណាត់ថ្នាក់ជ័យលាភី និងការប្រកួតកីឡាយូដូជ្រើសរើសជើងឯកទូទាំងប្រទេសប្រចាំឆ្នាំ ២០២១
វិញ្ញាសា
នារី |
44គីឡូក្រាម 48 គីឡូក្រាមទម្ងន់ 52 គីឡូក្រាមទម្ងន់លើសពី 70 គីឡូក្រាម
|
បុរស |
ទម្ងន់ក្រោម 55 គីឡូក្រាមទម្ងន់ក្រោម 60 គីឡូក្រាមទម្ងន់ក្រោម 60 51 គីឡូក្រាមទម្ងន់ក្រោម 73 គីឡូក្រាមទម្ងន់ក្រោម 70 1 គីឡូក្រាមទម្ងន់ក្រោម 90 គីឡូក្រាម
|