បទបញ្ជាបច្ចេកទេសកីឡា (កីឡាប្រដាល់សកល)

៦. កីឡាប្រដាល់សកល

៦.១     វិញ្ញាសា

ប្រភេទទម្ងន់ក្នុងការប្រកួត

  • កីឡាករ មាន ០៧ប្រភេទទម្ងន់៖
  • ៤២គ.ក្រ
  • ៤៩គ.ក្រ
  • ៦០គ.ក្រ
  • ៦៤គ.ក្រ
  • ៧៥គ.ក្រ
  • ៨១គ.ក្រ
  • កីឡាការិនីមាន ០៥ប្រភេទទម្ងន់
  • ៤៨គ.ក្រ
  • ៥១គ.ក្រ
  • ៥៤គ.ក្រ
  • ៥៧គ.ក្រ
  • ៦០គ.ក្រ

៦.២    សិទ្ធិក្នុងការចូលរួមប្រកួត

  • ក្រសួង រាជធានី ខេត្តនីមួយមានសិទ្ធិបញ្ជូនកីឡាករឬកីឡាការិនី ចូលរួមប្រកួតក្នុងមួយប្រភេទទម្ងន់បានតែមួយរូបប៉ុណ្ណោះ
  • កីឡាករឬកីឡាការិនី ដែលចូលរួមប្រកួតត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំឡើងទៅនិងច្រើនបំផុត ៣៥ឆ្នាំ
  • កីឡាករកីឡាការិនី ត្រូវមានអត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើតសញ្ជាតិខ្មែរ សៀវភៅកំណត់ត្រាប្រកួត ដែលចេញអោយប្រើប្រាស់ដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា
  • កីឡាករ កីឡាការិនីដែលចូលរួមប្រកួត ត្រូវតែជាកីឡាករ កីឡាការិនីឆ្នើមប្រចាំសមាគម ក្រសួង រាជធានី ខេត្ត
  • ចំពោះកីឡាករ កីឡាការិនីឆ្នើមប្រចាំសមាគម ដែលពុំបានចូលរួមប្រកួតក្នុងកម្មវិធីនេះដោយគ្មានហេតុផលច្បាស់លាស់នោះ នឹងត្រូវផ្អាកមិនឱ្យចូលរួមប្រកួត នៅក្នុងកម្មវិធីផ្សេងៗទៀតដែលរៀបចំដោយសហព័ន្ធកីឡាប្រាសាទខ្មែររយៈពេល ០២ឆ្នាំ។

៦.៣     សម្ភារៈប្រើប្រាស់ក្នុងការប្រកួត

  • ការថ្លឹងទម្ងន់របស់កីឡាករឬកីឡាការិនី គឺត្រូវប្រើប្រាស់ជញ្ជីងថ្លឹងរបស់គណៈកម្មការរៀបចំការប្រកួតប្រើប្រាស់ ខោខ្លី និងអាវ ពណ៌ក្រហមឬខៀវ ប្រដាប់ការពារភេទ កៅស៊ូការពារធ្មេញ ស្បែកជើងប៉ាតា(កវែង) និងបង់រុំដៃ ហើយត្រូវប្រើប្រាស់សង្វៀនដែលគណៈកម្មការបានកំណត់។

៦.៤     បទបញ្ជានៃការប្រកួត

  • ការប្រកួត គឺប្រកួតតាមរូបមន្តជម្រុះគ្រប់ប្រភេទទម្ងន់
  • ការពិនិត្យសុខភាព ថ្លឹងទម្ងន់ គឺត្រូវធ្វើឡើងនៅរៀងរាល់ព្រឹកចាប់ពីម៉ោង ០៧:០០ ម៉ោង ០៩:០០ នៃថ្ងៃប្រកួត
  • ប្រដាល់សកល គឺអនុវត្តតាមបទបញ្ជាបច្ចេកទេសរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ការប្រកួតមាន០៣ទឹក ក្នុងមួយទឹកមាន ០១នាទី
  • ពេលប្រកួតផ្តាច់ព្រ័ត្រប្រើប្រាស់សង្វៀនតែមួយ
  • លទ្ធផលចំណាត់ថ្នាក់ប្រកួតមាន លេខ០១ លេខ០២ លេខ០៣ និង លេខ០៣ស្ទួន តាមប្រភេទទម្ងន់នីមួយៗ។
  • កីឡាករគ្រប់រូបដែលចូលរួមប្រកួត ត្រូវបានហាមដាច់ខាត ការប្រើប្រាស់គ្រឿងញៀន និងថ្នាំលើកកម្លាំងទាំងឡាយណា ដែលមានក្នុងបញ្ជីហាមឃាត់របស់ភ្នាក់ងារប្រឆាំងសារធាតុ ដូប៉ា ពិភពលោក WADA
  • ហាមសមាជិក អាជ្ញាកណ្ដាល ចៅក្រម ដែលមានតួនាទីក្នុងការប្រកួត មិនឱ្យទាក់ទងគ្នាក្នុង រយៈពេលប្រកួត បើមានករណីហាមឃាត់នេះកើតឡើង បុគ្គលរូបនោះនឹងត្រូវព្រមានបញ្ឈប់ភារកិច្ចជា អាជ្ញាកណ្ដាលឬចៅក្រម ក្នុងរយៈពេលប្រកួត។

៦.៥     ចំណុចដែលត្រូវហាមឃាត់កីឡាប្រដាល់សកល

  • ហាមដាច់ខាតការសម្ដែងអាកប្បកិរិយាមិនសមរម្យចំពោះគូប្រកួត
  • ហាមស្តោះទឹកមាត់ក្នុងន័យចំអក
  • ហាមជេរដៀលដាម ឬជេរចំពោះមុខ
  • ហាមធាក់ ឬទន្រ្ទាំជើង របៀបប្រមាថមើលងាយ
  • ហាមវាយផ្នែកខាងក្រោយនៃក្បាលត្រង់ចំណុចចាប់ពីគល់កឡើងទៅ
  • ហាមដាច់ខាតមិនឱ្យបោកក្បាល ឬខាំដោយចេតនា ឬអចេតនា ទៅលើគូប្រកួតនៅពេលឱបជាប់គ្នាទោះនៅលើចំណុចណាក៏ដោយ
  • មិនអនុញ្ញាតឱ្យចាប់បោក ទោះបីចេតនា ឬអចេតនាក្តី
  • ហាមយកប្រេងរំអិល ឬសារធាតុអ្វីគ្រប់យ៉ាងមកលើខ្លួនក្រៅពីថ្នាំលាបកំដៅសាច់ដុំដែលគណៈកម្មការបានកំណត់
  • ហាមវាយប្រដាប់ការពារភេទនិ ងវាយថែមពេលគូប្រកួតបាត់បង់ស្ថានភាពប្រយុទ្ធ
  • ហាងវាមថែមពេលអាជ្ញាកណ្តាលបញ្ជាឱ្យឈប់ប្រកួត
  • ហាមខាកស្ដោះ ឬញើសសំបោរលើកម្រាលសង្វៀន។
  • រាល់កីឡាករតែប្រព្រឹត្តកំហុសដូចបម្រាមខាងលើ នឹងត្រូវទទួលពិន័យ (ការព្រមានផ្ទាល់មាត់ ឬការព្រមានជាផ្លូវការដោយដកពិន្ទុ)
  • ករណីពិសេស៖ ក្នុងពេលកីឡាករកីឡាការិនីទាំងពីរនាក់កំពុងប្រកួត នឹងមានរបួសធ្ងន់ដូចគ្នាហើយត្រូវបានគ្រូពេទ្យមិនអនុញ្ញាតឱ្យបន្តការប្រកួតទាំងពីរនាក់ ឬកីឡាករ កីឡាការិនីសន្លប់ទាំងពីរនាក់ នោះការកំណត់ឈ្នះចាញ់ គឺត្រូវសម្រេចដោយពិន្ទុដែលកីឡាករទាំងពីរបានប្រកួតតាមទឹកកន្លងមកដោយមានការពិនិត្យ វាយតម្លៃ និងសម្រេច ពីគណៈកម្មការប្រកួត។

៦.៦     ការតវ៉ា

  • រាល់ការតវ៉ាត្រូវសរសេរជាលាយលក្ខណ៍អក្សរដោយមានចុះហត្ថលេខាពីប្រតិភូ ឬតំណាង ដែលបានទទួលការផ្ទេរសិទ្ធិ និងបញ្ជូនមកគណៈកម្មការរៀបចំការប្រកួត មិនឱ្យលើសពី ៣០នាទីក្រោយពីមានបញ្ហាកើតឡើង។ គណៈកម្មការនឹងធ្វើការឆ្លើយតបវិញក្នុងរយៈពេលមិនលើសពី ៩០នាទីបន្ទាប់ពីទទួលលិខិត។
  • រាល់ការតវ៉ាត្រូវបង់ប្រាក់ចំនួន ១០០.០០០រៀល (ដប់ម៉ឺនរៀល) ជូនមកគណៈកម្មការរៀបចំការប្រកួត។ ក្នុងករណី ការតវ៉ាមានប្រសិទ្ធភាព នោះគណៈកម្មការបច្ចេកទេសនឹងបង្វិលថវិកាជូនវិញ។
  • រាល់ការសម្រេចរបស់គណៈកម្មការបច្ចេកទេសរៀបចំការប្រកួតកីឡាប្រដាល់សកល ជាការសម្រេចចុងក្រោយគ្មានឩទ្ទរណ៍។

មហាវិថីឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (មើលផែនទី)

ព័ត៌មាន និងបច្ចុប្បន្នភាពពហុកីឡដ្ឋាន

តាមដានព័ត៌មានកីឡា អត្ថបទ និងអត្ថប្រយោជន៍ពីពហុកីឡដ្ឋាន។

បណ្ដាញសង្គម ពហុកីឡដ្ឋានជាតិ
បណ្ដាញសង្គម

© 2024 ពហុកីឡដ្ឋានជាតិ NATIONAL SPORTS COMPLEX.