fbpx

បទបញ្ជាបច្ចេកទេសកីឡា (កីឡាបាល់បោះ)

 

៤. កីឡាបាល់បោះកម្ពុជា

៤.១     បទបញ្ជាបច្ចេកទេស

ការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ជាតិតាមកម្រិត ត្រូវអនុវត្ដទៅតាម៖

  • បទបញ្ជាបច្ចេកទេសកីឡាបាល់បោះ ដែលប្រកាសឱ្យប្រើដោយសហព័ន្ធកីឡាបាល់បោះអន្ដរជាតិទៅតាមឆ្នាំនីមួយៗ។
  • លក្ខន្ដិកៈ​ និងបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធកីឡាបាល់បោះកម្ពុជា។

៤.២    ការសុំចុះឈ្មោះចូលរួម Submission Of​ Entries

សម្រាប់សមាគម ឬក្លឹបកីឡាបាល់បោះរាជធានី ខេត្ដនីមួយៗ មានសិទ្ធិបញ្ជូនក្រុមកីឡាបាល់បោះចូលរួមប្រកួតដូចតទៅ៖

  • បុរសចំនួន០១ក្រុម
  • នារីចំនួន០១ក្រុម

សម្រាប់សមាគម ឬក្លឹបកីឡាបាល់បោះរាជធានី ខេត្ដនីមួយៗមានសិទ្ធិបញ្ជូនប្រតិភូកីឡាបាល់បោះចូលរួមប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ រួមមាន៖

  • អ្នកដឹកនាំក្រុម០១នាក់ សម្រាប់ក្រុមបុរស និង០១នាក់សម្រាប់ក្រុមនារី
  • កីឡាករ និងកីឡាការិនីចំនួន០១នាក់ គ្រូបង្វឹក០១នាក់ គ្រូជំនួយ០១នាក់

៤.៣     ភាពស្របច្បាប់ក្នុងការចូលរួមប្រកួត ELIGIBILTY

កីឡាករកីឡាការិនីដែលមានសិទ្ធិចូលរួមប្រកួត លុះត្រាតែមានលក្ខណៈសម្បត្ដិដូចខាងក្រោម

  • កីឡាករ កីឡាការិនី ដែលអនុញ្ញាតឲ្យចូលរួមប្រកួតបានត្រូវមានអាយុក្រោម……ឆ្នាំ គិតត្រឹមឆ្នាំ……….។
  • បានចុះឈ្មោះក្នុងបញ្ជីត្រឹមត្រូវជាមួយសមាគម ឬក្លឹបកីឡាបាល់បោះ សម្រាប់ការចូលរួមប្រកួតនេះ។
  • កីឡាករ កីឡាការិនីណាមួយដែលបានចុះឈ្មោះក្នុងបញ្ជីលេងឲ្យសមាគមណាផ្សេងទៀតបានឡើយនៅក្នុងការប្រកួតជ្រើសរើសជើងឯកឆ្នាំ……នេះ។
  • សមាគម ឬក្លឹបកីឡាបាល់បោះរាជធានី/ខេត្ដ ណាមួយបានក្លែងបន្លំកីឡាករឱ្យចូលរួមប្រកួតដោយមិនគោរពតាមបទបញ្ជានៃការប្រកួត គណៈកម្មការរៀបចំការប្រកួតដែលបានប្រព្រឹត្ដខុស។

៤.៤     បទបញ្ជានៃការប្រកួត Competition rule

រូបមន្ដការប្រកួត

  • ប្រសិនបើចំនួនក្រុមចូលរួមមាន០៥​ ឬតិចជាង០៥ក្រុម ត្រូវប្រកួតវិលជុំចំនួន០១ជុំ ហើយសម្រេចយកក្រុមដែលមានពិន្ទុខ្ពស់ជាងគេចំនួន០៣ក្រុមជាចំណាត់ថ្នាក់ចុងក្រោយ។
  • ប្រសិនបើចំនួនក្រុមចូលរួមមានចាប់ពី០៦ក្រុមឡើងទៅ ត្រូវបែងចែកជាពូលតាមចំនួនក្រុមចូលរួមជាក់ស្ដែង។

៤.៥     ការតវ៉ា

  • ប្រសិនបើក្រុមមានការជឿជាក់ថា ការសម្រេចចិត្ដរបស់អាជ្ញាកណ្ដាលធ្វើឱ្យមានការប៉ះពាល់ដល់ផលប្រយោជន៍ក្នុងពេលប្រកួតត្រូវអនុវត្ដតាមវិធីដូចខាងក្រោម៖
  • ការតវ៉ាអំពីសមាសភាពកីឡាករ កីឡាការិនី ត្រូវធ្វើឡើងក្នុងកំឡុងប្រជុំអ្នកដឹកនាំក្រុម
  • នៅពេលចប់ការប្រកួត ប្រធានក្រុម ត្រូវសាកសួរទៅអាជ្ញាកណ្ដាលអំពីការតវ៉ា ហើយចុះហត្ថលេខានៅលើសន្លឹកកត់ត្រាពិន្ទុ។
  • ការតវ៉ានោះត្រូវសរសេរជាលាយល័ក្ខអក្សរផ្លូវការ ក្នុងរយៈពេល២០នាទី បន្ទាប់ពីបញ្ចាប់ការប្រកួត និងត្រូវដាក់ប្រាក់តម្កល់ចំនួនទឹកប្រាក់១០០.០០០រៀល (ដប់ម៉ឺនរៀល )។
  • ស្នងការប្រកួត និងអាជ្ញាកណ្ដាល ក្នុងរយៈពេល១ម៉ោង បន្ទាប់ពីបញ្ចាប់ការប្រកួត ត្រូវរាយការណ៍នូវឧប្បតិហេតុណាមួយ ដែលបណ្ដាលឱ្យមានការតវ៉ាទៅតំណាងរបស់ប្រធានគណៈកម្មការបច្ចេកទេស ក្នុងករណីភាគីតវ៉ាមានប្រសិទ្ធភាព ប្រាក់តម្កល់នោះនឹងបង្វែរជូនវិញ។
  • ប្រសិនបើក្រុមតវ៉ានោះ មិនយល់ស្របជាមួយនឹងការសម្រេចរបស់គណៈកម្មការបច្ចេកទេស គេអាចលើកការតវ៉ានេះ ទៅក្រុមប្រឹក្សាវិនិច្ឆ័យរបស់គណៈកម្មការរៀបចំការប្រកួត ហើយត្រូវសរសេរជាលាយលក្ខ័ណអក្សរ ក្នុងរយៈពេល២០នាទី បន្ទាប់ពីការចែក ឬអាននៃសេចក្ដីសម្រចរបស់គណៈកម្មារបច្ចេកទេស និងត្រូវអមដោយទឹកប្រាក់ចំនួន២០០.០០០រៀល(ម្ភៃម៉ឺនរៀល) ជាប្រាក់តម្កល់។
  • ក្រុមប្រឹក្សាវិនិច្ឆ័យ ត្រូវវិនិច្ឆ័យការសុំតវ៉ាបាន ក្នុងករណីភាគីតវ៉ាមានប្រសិទ្ធភាព ប្រាក់តម្កល់នោះនឹងបង្វែរ។

៤.៦     បញ្ហាផ្សេងៗ

រាល់បញ្ហាទាំងឡាយណាដែលពុំទាន់បានបែងចែកនៅក្នុងបទបញ្ជាទូទៅ និងបទបញ្ជាប្រកួតកីឡាបាល់បោះ គឺអនុវត្ដទៅតាមបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់បោះអន្ដរជាតិ (FIBA Valid as of 1st October 2018)​ ដែលមានសុពលភាពចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ និងរៀបចំប្រែសម្រួលជាភាសារខ្មែរ ដោយសហព័ន្ធកីឡាបាល់បោះកម្ពុជា។

គណៈកម្មការរៀបចំការប្រកួតសូមរក្សាសិទ្ធិកែប្រែបទបញ្ជានេះក្នុងករណីមានការចាំបាច់។

មហាវិថីឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (មើលផែនទី)

ព័ត៌មាន និងបច្ចុប្បន្នភាពពហុកីឡដ្ឋាន

តាមដានព័ត៌មានកីឡា អត្ថបទ និងអត្ថប្រយោជន៍ពីពហុកីឡដ្ឋាន។

បណ្ដាញសង្គម ពហុកីឡដ្ឋានជាតិ
បណ្ដាញសង្គម

© 2024 ពហុកីឡដ្ឋានជាតិ NATIONAL SPORTS COMPLEX.