
៣. កីឡាទ្រីយ៉ាត្លុង
៣.១ វិញ្ញាសា
- ទ្រីយ៉ាត្លុងបុរស (Triathlon) រួមមាន៖ ហែលទឹក៧៥០ម៉ែត្រ ជិះកង់២០គ.ម និងរត់០៥គ.ម
- ទ្រីយ៉ាត្លុងនារី (Triathlon) រួមមាន៖ ហែលទឹក៧៥០ម៉ែត្រ ជិះកង់២០គ.ម និងរត់០៥គ.ម
- ឌូអាត្លុងបុរស (Duathlon) រួមមាន៖ រត់០៥គ.ម ជិះកង់២០គ.ម និងរត់០២,៥០គ.ម
- ឌូអាត្លុងនារី (Duathlon) រួមមាន៖ រត់០៥គ.ម ជិះកង់២០គ.ម និងរត់០២,៥០គ.ម
- អាគ័តត្លុងបុរស (Aquathlon) រួមមាន៖ ហែលទឹក៣៥០ម៉ែត្រ និងរត់០២,៥០គ.ម
- អាគ័តត្លុងនារី (Aquathlon) រួមមាន៖ ហែលទឹក៣៥០ម៉ែត្រ និងរត់០២,៥០គ.ម
៣.២ បទបញ្ជានៃការប្រកួត
៣.២.១ ទម្រង់នៃការប្រកួត
- ទ្រីយ៉ាត្លុងបុរស នារី (Triathlon)៖ តម្រូវឲ្យអត្តពលិកហែលទឹកចម្ងាយ៧៥០ម៉ែត្រ បន្ទាប់មកជិះកង់ចម្ងាយ២០គ.ម និងរត់ចម្ងាយ០៥គ.ម បន្តដោយគ្មានការបំបែកការប្រកួត ចំពោះ អត្តពលិកដែលបានបញ្ចប់តំណាក់កាលទាំងបី និងបានឆ្លងកាត់បន្ទាត់បញ្ចប់មុនគេ ទើបអាចកំណត់ជាអ្នកឈ្នះវិញ្ញាសាកីឡានេះ។
- ឌូអាត្លុងបុរស នារី (Duathlon)៖ តម្រូវឲ្យអត្តពលិករត់ចម្ងាយ៥គ.ម ជិះកង់ចម្ងាយ២០គ.ម និងរត់ចម្ងាយ០២,៥០គ.ម បន្តដោយគ្មានការបំបែកការប្រកួត ចំពោះអត្តពលិកដែលបានបញ្ចប់តំណាក់កាលទាំងបី និងបានឆ្លងកាត់បន្ទាត់បញ្ចប់មុនគេ គឺជាអ្នកឈ្នះវិញ្ញាសាកីឡានេះ។
- អាគ័តត្លុងបុរស នារី (Aquathlon)៖ តម្រូវឲ្យអត្តពលិកហែលទឹកចម្ងាយ៣៥០ម៉ែត្រ និងរត់ចម្ងាយ០២,៥០គ.ម បន្តដោយគ្មានការបំបែកការប្រកួត ចំពោះអត្តពលិកដែលបានបញ្ចប់តំណាក់កាលទាំងពីរ និងបានឆ្លងកាត់បន្ទាត់បញ្ចប់មុនគេ ទើបអាចកំណត់ជាអ្នកឈ្នះវិញ្ញាសាកីឡានេះ។
៣.២.២ ច្បាប់ដកហូតសិទ្ធិប្រកួត
ប្រសិនបើអត្តពលិកណាមួយមិនគោរពតាមបទបញ្ជារបស់ ឆ្នាំ២០២១នោះទេ អត្តពលិកនោះ នឹងត្រូវព្រមានដោយផ្ទាល់មាត់ ដោយពិន័យជាពេលវេលា ឬដកសិទ្ធិប្រកួត។
៣.២.៣ សម្ភារៈកីឡា និងសំលៀកបំពាក់
គ្រប់សម្ភារៈកីឡារាប់បញ្ចូលទាំងកង់ មួកសុវត្ថិភាព និងមួកហែលទឹក ដែលប្រើប្រាស់ដោយអត្តពលិក ក្នុងការប្រកួតត្រូវគោរពតាមធម្មនុញ្ញ និងក្រមសីលធម៏និងបទបញ្ជារបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា និងបទបញ្ញត្តិរួម។
៣.២.៤ មន្រ្តីបច្ចេកទេស និងចៅក្រម
មន្រ្តីបច្ចេកទេសជាតិ៖ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា នឹងតែងតាំងមន្រ្តីបច្ចេកទេសថ្នាក់ជាតិមួយចំនួន ដែលត្រូវបានអនុម័ត ដោយគណៈកម្មការបច្ចេកទេសសហព័ន្ធ។
៣.២.៥ ការបិទផ្លូវតវ៉ា
ប្រធានគណៈកម្មកាធិការបច្ចេកទេសរបស់សហព័ន្ធ មានសិទ្ធ និងសម្រេចរាល់ការតវ៉ាផ្សេងៗជាចុងក្រោយ និងបិទផ្លូវតវ៉ា។