fbpx

បទបញ្ជាបច្ចេកទេសកីឡា (កីឡាសីដក់)

១១. ការប្រកួតកីឡាសីដក់

១១.១  ប្រភេទវិញ្ញាសា

  • វិញ្ញាសាបុរស
  • ០៣នាក់ ទល់ ០៣នាក់
  • ០២នាក់ ទល់ ០២នាក់
  • វិញ្ញាសារនារី
  • ០២នាក់ ទល់ ០២នាក់

១១.២ សិទ្ធិនៃការចូលរួម

សមាគម ក្លឹបកីឡាសីដក់របស់អង្គការ ក្រសួង ស្ថាប័ន រាជធានី ខេត្ត មានសិទ្ធិចុះឈ្មោះកីឡាករឬកីឡាការិនីឱ្យចូលរួមប្រកួតបានមានដូចតទៅ៖

  • ផ្នែកបុរស ០៣នាក់ទល់ ០៣នាក់៖​ ក្នុងមួយសមាគម ក្លឹប មិនឱ្យលើសពី ០២ក្រុម ដោយមានកីឡាករ ០៥នាក់ក្នុងមួយក្រុម
  • ផ្នែកបុរស ០២នាក់ទល់ ០២នាក់៖ ក្នុងមួយសមាគម ក្លឹបមិនឱ្យលើសពី ០២ក្រុម ដោយមានកីឡាករ ០៣នាក់ក្នុងមួយក្រុម
  • ផ្នែកនារី ០២នាក់ ទល់០២នាក់៖ ក្នុងមួយសមាគម ក្លឹប មិនឱ្យលើសពី ០២ក្រុម ដោយមានកីឡាករ ០៣នាក់ក្នុងមួយក្រុម
  • កីឡាករឬកីឡាការិនីម្នាក់ តម្រូវឱ្យលេងបានតែមួយវិញ្ញាសាប៉ុណ្ណោះ
  • កីឡាករឬកីឡាការិនី ដែលអនុញ្ញាតឱ្យចូលរួមប្រកួតបាន ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអត្តសញ្ញាណប័ណ្ណកីឡា ដែលចេញពីសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា សម្រាប់បង្ហាញគណៈកម្មការរៀបចំការប្រកួត។

១១.៣  បទបញ្ជានៃការប្រកួត

ក្នុងការប្រកួត ត្រូវអនុវត្តរូបមន្តវិលជុំ (ក្នុងដំណាក់កាលដំបូង) និង រូបមន្តជម្រុះ (ចាប់ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ)។ ក្នុងករណី៖

  • មាន ០៥ក្រុម ឬក្រោម០៥ក្រុម ការប្រកួតត្រូវរៀបចំតែ ០១ពូល
  • មានចាប់ពី ០៦ក្រុមឡើងទៅ ការប្រកួតត្រូវរៀបចំដោយបែងចែកជាពីរពូល ឬ ច្រើនពូល ទៅតាមចំនួនក្រុមចូលរួមជាក់ស្ដែង ដោយក្នុងពូលនីមួយៗ ត្រូវប្រកួតតាមរូបមន្តវិលជុំ។

១១.៤  លក្ខណៈវិនិច្ឆ័យនៃការធ្វើចំណាត់ថ្នាក់

ការកំណត់ពិន្ទុ

  • ប្រកួតឈ្នះ ទទួលបានមួយពិន្ទុ
  • ប្រកួតចាញ់ ទទួលបានសូន្យពិន្ទុ
  • បោះបង់ការប្រកួត ទទួលបានសូន្យពិន្ទុ (គ្រាប់បាល់ ០ ទល់នឹង ២១)
  • ក្នុងកំឡុងពេលកំពុងប្រកួត ក្រុមណាមួយចាកចេញពីទីលានប្រកួត នឹងត្រូវទុកថាបោះបង់ការប្រកួតហើយទទួលពិន្ទុសូន្យ (ទោះបីជាការប្រកួតទទួលបន្ទុកក៏ដោយ)។

ការធ្វើចំណាត់ថ្នាក់

  • បូកពិន្ទុ
  • បើបន្ទប់ស្មើគ្នា ០២ក្រុម ត្រូវផ្តល់អាទិភាពឈ្នះដល់ក្រុមដែលឈ្នះក្នុងជំនួបនៃក្រុមទាំងពីរ
  • បើពិន្ទុស្មើគ្នាចាប់ពី ០៣ក្រុមឡើងទៅ ត្រូវធ្វើការប្រៀបធៀបចំនួនសិតឈ្នះនិងសិតចាញ់ បើចំនួនសិតឈ្នះ និងសិតចាញ់ ស្មើគ្នា ត្រូវធ្វើផលសងនៃចំនួនគ្រាប់បាល់ដែលទទួលបាន នឹងគ្រាប់បាល់បាត់បង់ ក្នុងករណីគ្រាប់ស្មើគ្នា ត្រូវប្រកួត ០១សិត រកឈ្នះចាញ់។

១១.៥  ចំនួនសិត និងប្រព័ន្ធផ្តល់ពិន្ទុ

  • ក្នុងមួយសិតមាន ២១ពិន្ទុ (ក្នុងករណី ២០ពិន្ទុស្មើគ្នា ត្រូវបន្តប្រកួតយកឈ្នះចាញ់ ដោយកំណត់ អ្នកដែលរកបាន ០២ពិន្ទុលើសគូប្រកួតបានមុន ជាអ្នកឈ្នះ។ បើក្រុមទាំងពីររកបាន ២៥ពិន្ទុស្មើគ្នា នោះការកាត់សេចក្តី ត្រូវបញ្ចប់ត្រឹមពិន្ទុ២៧។
  • ក្រុមដែលទទួលជ័យជំនះ០២សិតមុន ចាត់ទុកជាក្រុមឈ្នះ។
  • បើក្រុមទាំងពីរ ឈ្នះមួយសិតដូចគ្នា នោះត្រូវបន្តប្រកួតនៅសិតទីបី ហើយពិន្ទុឈ្នះចាញ់កំណត់ត្រឹមតែ ២១ពិន្ទុ តែប៉ុណ្ណោះ។

១១.៦  ការបោះបង់

  • ក្រោយពីការប្រកាសឱ្យចូលទីលានប្រកួត ក្រុមដែលមិនបានបង្ហាញវត្តមានរយៈពេល ១៥នាទី ចាត់ទុកថា បោះបង់ការប្រកួត។
  • ក្នុងកំឡុងពេលប្រកួត ក្រុមណាដែលចាកចេញពីទីលាន មិនព្រមលេងបន្ត ចាត់ទុកថាបោះបង់ចោលការប្រកួត។

១១.៧  ការតវ៉ា

  • រាល់ការតវ៉ាត្រូវសរសេរជាលាយលក្ខណ៍អក្សរ ដោយមានចុះហត្ថលេខាអ្នកចាត់ការក្រុម ឬគ្រូបង្វឹកនិងភ្ជាប់មកជាមួយនូវទឹកប្រាក់ចំនួន ១០០,០០០រៀល (ដប់ម៉ឺនរៀល) សម្រាប់សិទ្ធិតវ៉ា រួចបញ្ជូនមកគណៈកម្មការរៀបចំការប្រកួតកីឡាសីដក់ មិនឱ្យលើសពី ៣០នាទីក្រោយពីមានបញ្ហាកើតឡើង។ គណៈកម្មការរៀបចំការប្រកួតត្រូវឆ្លើយតបវិញក្នុងរយៈពេលមិនអោយលើសពី ៦០នាទី បន្ទាប់ពីទទួលបានលិខិតតវ៉ា។ ក្នុងករណីការតវ៉ានោះមានប្រសិទ្ធភាព គណៈកម្មការនឹងប្រគល់ថវិការជូនវិញចំនួន ៥០ភាគរយ តែប្រសិនបើការតវ៉ាមិនមានប្រសិទ្ធភាព ថវិការនោះនឹងបានបង្វែរជូនវិញឡើយ។
  • រាល់ការសម្រេចរបស់គណៈកម្មការរៀបចំការប្រកួតជាការសម្រេចចុងក្រោយបិទផ្លូវតវ៉ា។

មហាវិថីឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (មើលផែនទី)

ព័ត៌មាន និងបច្ចុប្បន្នភាពពហុកីឡដ្ឋាន

តាមដានព័ត៌មានកីឡា អត្ថបទ និងអត្ថប្រយោជន៍ពីពហុកីឡដ្ឋាន។

បណ្ដាញសង្គម ពហុកីឡដ្ឋានជាតិ
បណ្ដាញសង្គម

© 2024 ពហុកីឡដ្ឋានជាតិ NATIONAL SPORTS COMPLEX.