Date
October 29, 2024 - November 8, 2024
Time
07:00 - 20:00
Location
រាជធានីភ្នំពេញ ខេត្ដស្វាយរៀង, កំពង់ឆ្នាំង, ព្រះសីហនុ និងខេត្តកែប
In Sports

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ នឹងរៀបចំឡើងក្រោមបុព្វបទ «កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ» ។ ដែលគ្រោងនឹងប្រព្រឹត្តទៅពីពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ។

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ព្រមទាំងភាគីពាក់ព័ន្ធ ឆ្នាំនេះ គ្រោងនឹងរៀបចំនៅរាជធានី-ខេត្តចំនួន ៥ រួមមានរាជធានីភ្នំពេញ ខេត្ដស្វាយរៀង, កំពង់ឆ្នាំង, ព្រះសីហនុ និងខេត្តកែប ។ ចំពោះប្រភេទកីឡា ដែលត្រូវប្រកួតកីឡាជាតិ លើកទី៤ មានចំនួន ៣៧ប្រភេទ ខណៈប្រភេទកីឡា ត្រូវប្រកួតកីឡាជាតិជនពិការ លើកទី២ គឺមានចំនួន ៧ប្រទេស ៕

Previous GSPDP ASIAN 14U JUNIOR CHAMPIONSHIPS 2024