មានគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សា ឯកទេសចំនួន២២ដែលមានអត្តពលិកចំនួន៦៨១នាក់ក្នុងនោះកីឡាការិនីចំនួន៩៤នាក់មកចូលរួមប្រកួត ។ការប្រកួតឆ្នាំនេះសាកលវិទ្យាល័យអាស៊ីអឺរុប បានបង្ហាញពីភាពខ្លាំងរបស់ខ្លួនដោយដណ្ដើមបានមេដាយសរុបចំនួន២៥គ្រឿងក្នុងនោះមេដាយមាស១៦គ្រឿង ប្រាក់៦គ្រឿង និងសំរិទ្ធចំនួន៣គ្រឿង ។
វិទ្យាស្ថានជាតិអប់រំកាយ និង កីឡាស្ថិតនៅលំដាប់លេខ ២ដោយដណ្ដើមបានមេដាយសរុបចំនួន១៨គ្រឿងគឺមេដាយមាសចំនួន៣គ្រឿង ប្រាក់៨គ្រឿង និង សំរិទ្ធចំនួន៧គ្រឿង ។វិទ្យាស្ថាន Cam Ed Busness Schoolស្ថិតក្នុងលំដាប់ទី៣ដោយដណ្ដើមបានមេដាយសរុបចំនួន១០គ្រឿងគឺមេដាយមាសចំនួន២គ្រឿង ប្រាក់ចំនួន២គ្រឿង និង សំរិទ្ធចំនួន៦គ្រឿង ។
ចំពោះវិទ្យាស្ថាននានា និងគ្រឹះស្ថានឧត្តមសិក្សានានា ដែលដណ្ដើមបានមេដាយមាសមួយគ្រឿងៗនោះមានវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង សាកលវិទ្យាល័យឥន្ទ្រវិជ្ជានិងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ។Rosa