ពិធីបិទការប្រកួតកីឡាឧត្តមសិក្សា

ភ្នំពេញ:ការប្រកួតកីឡាឧត្តមសិក្សា និង មធ្យមសិក្សាឯកទេសឆ្នាំ២០១៨ដែលចាប់ផ្ដើមការប្រកួតតាំងពីថ្ងៃទី១៩មកនោះបានបញ្ចប់ហើយនៅល្ងាចថ្ងៃទី២៧កញ្ញា ។
លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡាបានអញ្ជើញចូលរួមក្នុងពិធីបិទ និងបំពាក់មេដាយដល់ជ័យលាភី។ កីឡាចំនួន៦ប្រភេទដែលដាក់ឲ្យប្រកួតនោះមានបាល់ទាត់បុរស បាល់ទះបុរស បាល់បោះបុរស-នារី អត្តពលកម្ម ប៉េតង់និង វាយកូនឃ្លីលើតុ។

មានគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សា ឯកទេសចំនួន២២ដែលមានអត្តពលិកចំនួន៦៨១នាក់ក្នុងនោះកីឡាការិនីចំនួន៩៤នាក់មកចូលរួមប្រកួត ។ការប្រកួតឆ្នាំនេះសាកលវិទ្យាល័យអាស៊ីអឺរុប បានបង្ហាញពីភាពខ្លាំងរបស់ខ្លួនដោយដណ្ដើមបានមេដាយសរុបចំនួន២៥គ្រឿងក្នុងនោះមេដាយមាស១៦គ្រឿង ប្រាក់៦គ្រឿង និងសំរិទ្ធចំនួន៣គ្រឿង ។
វិទ្យាស្ថានជាតិអប់រំកាយ និង កីឡាស្ថិតនៅលំដាប់លេខ ២ដោយដណ្ដើមបានមេដាយសរុបចំនួន១៨គ្រឿងគឺមេដាយមាសចំនួន៣គ្រឿង ប្រាក់៨គ្រឿង និង សំរិទ្ធចំនួន៧គ្រឿង ។វិទ្យាស្ថាន Cam Ed Busness Schoolស្ថិតក្នុងលំដាប់ទី៣ដោយដណ្ដើមបានមេដាយសរុបចំនួន១០គ្រឿងគឺមេដាយមាសចំនួន២គ្រឿង ប្រាក់ចំនួន២គ្រឿង និង សំរិទ្ធចំនួន៦គ្រឿង ។
ចំពោះវិទ្យាស្ថាននានា និងគ្រឹះស្ថានឧត្តមសិក្សានានា ដែលដណ្ដើមបានមេដាយមាសមួយគ្រឿងៗនោះមានវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង សាកលវិទ្យាល័យឥន្ទ្រវិជ្ជានិងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ។Rosa

Previous ប្រកួតតេក្វាន់ដូដណ្ដើមពានរង្វាន់

Morodok Techo National Stadium is officially managed and operated by the National Sports Complex (NSC), under the Ministry of Education, Youth and Sport, Kingdom of Cambodia.

 

Ly Yongphat St, Sangkat Prek Tasaek, Khan Chrouy Changvar, Phnom Penh, Cambodia (មើលផែនទី)

ព័ត៌មាន និងបច្ចុប្បន្នភាពពហុកីឡដ្ឋាន

តាមដានព័ត៌មានកីឡា អត្ថបទ និងអត្ថប្រយោជន៍ពីពហុកីឡដ្ឋានជាតិ​។

តេលេក្រាម
TikTok
Official Page

© 2025 ពហុកីឡដ្ឋានជាតិ NATIONAL SPORTS COMPLEX.