ពហុកីឡដ្ឋានជាតិ មរតកតេជោ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាក្នុងមុខតំណែង អ្នកថែស្មៅទីលានបាល់ទាត់ ចំនួន ០១រូប មកបម្រើការងារ ពេញម៉ោង។
ក. លក្ខខណ្ឌជ្រើសរើស
-ត្រូវមានសញ្ជាតិខ្មែរ
-ភេទប្រុស
-មានអាយុចាប់ពី ២០ឆ្នាំ ដល់ ៤០ឆ្នាំ
-មានសុខភាពល្អ និងមានកាយសម្បទារឹងមាំ
-ចេះអាន ឬសរសេរអក្សរខ្មែរបាន
-មានគំនិតច្នៃប្រឌិត អត្តចរិកស្លូតបូតស្មោះត្រង់ អំណត់អត់ធន់
-មានស្មារតីធ្វើការងារជាក្រុម
-មិនធ្លាប់មានទោសពីបទឧក្រិដ្ឋ និងបទមជ្ឈឹមណាមួយ
-យកចិត្តទុកដាក់ខ្ពស់លើការងារ និងទំនួលខុសត្រូវលើការងារ ប្រកបដោយប្រសិទ្ធភាព
-មានបទពិសោធន៍ការងារច្បាស់លាស់។
ខ.ឯកសារភ្ជាប់
-ពាក្យសុំចូលបម្រើការងារ ចំនួន ០១ ច្បាប់
-ប្រវត្តិសង្ខេប មានបិទរូបថត ៤x៦ ចំនួន ០១ ច្បាប់
-សញ្ញាបត្រ ឬលិខិតបញ្ជាក់ការសិក្សា(ប្រសិនបើមាន) ចំនួន ០១ ច្បាប់
-សៀវភៅគ្រួសារ/សៀវភៅស្នាក់នៅ (ថតចម្លង) ចំនួន ០១ ច្បាប់
-អត្តសញ្ញាណប័ណ្ណ (ថតចម្លង) ចំនួន ០១ ច្បាប់។
*បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមទំនាក់ទំនងតាមរយៈតេឡេក្រាម 096 261 5473 / 010 583 800 ដើម្បីយកឯកសារដាក់ពាក្យស្នើសុំចូលបម្រើការងារ ឬទាញយកពាក្យស្នើសុំតាមរយៈគេហទំព័រ៖ www.nsc.gov.kh
ចាប់ផ្តើមទទួលពាក្យពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២ ខែធ្នូឆ្នាំ២០២៥ វេលា ម៉ោង ១៧:០០នាទី។

