បទបញ្ជាបច្ចេកទេសកីឡា (កីឡាគុនល្បុក្កតោ)

១. កីឡាគុនល្បុក្កតោ

១.១     ទីលានប្រកួត

·         ទីលានប្រកួតប្រយុទ្ធមានទំហំ ១២ម៉ែត្រ គុណ ១២ម៉ែត្រ
·         ទីលានប្រកួតសម្តែងមានទំហំ ១២ម៉ែត្រ គុណ ១២ម៉ែត្រ
·         គ្រប់ទីលានប្រកួត ផ្ទៃបច្ចេកទេសត្រូវមានកម្រាលកៅស៊ូ
·         ភ្ជាប់មកជាមួយនូវ រូបភាពគំរូទីលានក្នុងតារាងឧបសម្ព័ន្ធ។

១.២    ឯកសណ្ឋានប្រកួត និង សម្ភារៈបច្ចេកទេសប្រកួត

១.២.១  ឯកសណ្ឋានប្រកួត ៖

  • ក្បិន (ខៀវ ឬ ក្រហម)
  • ក្រម៉ា (សម្រាប់ចងក្បាល និងចងចង្កេះ)
  • ប្រថាប់ដៃ (ឆ្វេង ស្តាំ)
  • ខ្សែអំបោះឆៅរុំដៃ (ឆ្វេង ស្តាំ)

១.២.២ សម្ភារៈប្រកួត ៖

  • ហ្គង់ចេញម្រាមដៃ (ឆ្វេង ស្តាំ)
  • មួកការពារក្បាល
  • អាវការពារ
  • ប្រដាប់ការពារកែងដៃ (ឆ្វេង ស្តាំ)
  • ប្រដាប់ការពារជើង (ឆ្វេង ស្តាំ)

១.៣     វិញ្ញាសារប្រយុទ្ធ និង ថេរវេលាប្រកួត

 ការប្រកួតមានចំនួន ០២ទឹក ក្នុងមួយទឹក ០២នាទី សម្រាក៣០វិនាទីចន្លោះទឹក

កីឡាករមាន ០៥ប្រភេទទម្ងន់គឺ

  • ៤៨-៥០គ.ក្រ
  • ៥២-៥៤គ.ក្រ
  • ៥៦-៥៨គ.ក្រ
  • ៦០-៦២គ.ក្រ
  • ៦៤-៦៦ គ.ក្រ

កីឡាការនីមាន ៤ប្រភេទទម្ងន់គឺ

  • ក្រោម៤៥គក្រ
  • ៤៨-៥០គ.ក្រ
  • ៥៣-៥៥គ.ក្រ
  • ៥៨-៦០គ.ក្រ

១.៤     វិញ្ញាសារសម្តែង

  • ឯកត្តជនបុរស ទ្វារមេគុនដៃ ទ្វារមេគុនព្រលឹងល្បុក្កតោ ទ្វារមេគុនអាវុធគ្មានមុខ ទ្វារមេគុនអាវុធមានមុខ
  • ក្រុមបុរស ទ្វារមេគុនដៃ (០៣នាក់) សមប្រយុទ្ធ (០១ ទល់ ០១)
  • ឯកត្តជននារី ទ្វារមេគុនដៃ ទ្វារមេគុនព្រលឹងល្បុក្កតោ ទ្វារមេគុនអាវុធគ្មានមុខ ទ្វារមេគុនអាវុធមានមុខ
  • ក្រុមនារី ទ្វារមេគុនដៃ (០៣នាក់)
  • ក្រុមចម្រុះ សមប្រយុទ្ធ (នារី ០១នាក់ និង បុរស០១នាក់)

១.៥     លក្ខខណ្ឌអនុញ្ញាត

  • កីឡាករ កីឡាការិនីគុនល្បុក្កតោជាសមាជិក មានសិទ្ធចូលរួមគ្រប់កម្រិតថ្នាក់ជាតិ និង អន្តរជាតិ ។
  • កីឡាករ កីឡាការិនីក្រុមអាយុពេញវ័យ ចាប់ពី ១៨ឆ្នាំ​ ដល់៤៥ឆ្នាំ យុវវ័យចាប់ពី ១៧ឆ្នាំ ដល់១៨ឆ្នាំ វ័យជំទង់ចាប់ពី១៥ឆ្នាំ ដល់១៦ឆ្នាំ និងវ័យកុមារចាប់ពី ១២ឆ្នាំ ដល់១៤ឆ្នាំ អាចចូលរួមប្រកួតតាមកម្រិតវ័យ និងកម្រិតបច្ចេកទេស ។
  • កីឡាករ កីឡាការិនីម្នាក់ មានសិទ្ធិអាចចូលរួមប្រកួតវិញ្ញាសាប្រកួតតែមួយប្រភេទទម្ងន់ និងវិញ្ញាសាសម្តែងតែមួយប្រភេទសម្តែង តែប៉ុណ្ណោះ ។

១.៦     លក្ខខណ្ឌមិនអនុញ្ញាត

  • កីឡាករ កីឡាការិនី ខុសវ័យ ខុសកម្រិតអាយុ
  • កីឡាករ កីឡាការិនី មានលក្ខណៈសុខភាពមិនអនុគ្រោះ
  • កីឡាករ កីឡាការិនី បាត់ស្មារតីកីឡា
  • កីឡាករ កីឡាការិនី រំលោភបទបញ្ញាការប្រកួត និង ក្រមសីលធម៏កីឡា ។

 

 

Morodok Techo National Stadium is officially managed and operated by the National Sports Complex (NSC), under the Ministry of Education, Youth and Sport, Kingdom of Cambodia.

 

Ly Yongphat St, Sangkat Prek Tasaek, Khan Chrouy Changvar, Phnom Penh, Cambodia (មើលផែនទី)

ព័ត៌មាន និងបច្ចុប្បន្នភាពពហុកីឡដ្ឋាន

តាមដានព័ត៌មានកីឡា អត្ថបទ និងអត្ថប្រយោជន៍ពីពហុកីឡដ្ឋានជាតិ​។

តេលេក្រាម
TikTok
Official Page

© 2025 ពហុកីឡដ្ឋានជាតិ NATIONAL SPORTS COMPLEX.