មណ្ឌលកីឡាហែលទឹក
មណ្ឌលកីឡាហែលទឹកមានទំហំ (៨២ម៉ែត្រ x ១៣៤ម៉ែត្រ) ដែលផ្ទុកអ្នកទស្សនាបានចំនួន ៣០០០នាក់ និងរួមមាន ៣អាង៖
-អាងលោតទឹក: ទំហំ ២០ម៉ែត្រ x ២៥ម៉ែត្រ (ជម្រៅ ៥ម៉ែត្រ)
-អាងហែលទឹក: ទំហំ ៥០ម៉ែត្រ x ២៥ម៉ែត្រ(ជម្រៅ ៣ម៉ែត្រ)
-អាងសម្រាប់ហាត់: ទំហំ ២០ម៉ែត្រ × ២៥ម៉ែត្រ (ជម្រៅ ១.៣៥ម៉ែត្រ)
មណ្ឌលកីឡាហែលទឹកអាចប្រើប្រាស់សម្រាប់រៀបចំកម្មវិធីដូចជា ប្រកួតហែលទឹក បាល់ទះក្នុងទឹក (water polo) ការសម្តែងក្នុងផ្ទៃទឹក និងកីឡាលោតទឹក។
មណ្ឌលកីឡានេះត្រូវបានបំពាក់គ្រឿងបរិក្ខារ ស្របតាមបទដ្ឋាននៃ សហព័ន្ធហែលទឹកអន្តរជាតិ (FINA) និងថែទាំយ៉ាងយកចិត្តទុកដាក់បំផុត។